គ្នាយើងដឹងអត់ថា មានមនុស្សប្រហែល១,៧លាននាក់កំពុងតែប្រឈមនឹងជំងឺតម្រងនោមនៅទូទាំងពិភពលោក ហើយជំងឺនេះក៏ជាមូលហេតុចម្បងទី៦ដែលសម្លាប់ជីវិតមនុស្សផងដែរ? ជាក់ស្តែង ហានិភ័យនៃការកើតជំងឺតម្រងនោមមានកម្រិតខ្ពស់ ដូច្នេះហើយ យើងគួរអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីបង្ការជំងឺមួយនេះ ទើបជាការប្រសើរ។
១. ជៀសវាងញ៉ាំថ្នាំដែលគ្មានវេជ្ជបញ្ជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ ការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជារយៈពេលយូរ ដូចជាថ្នាំបំបាត់ការឈឺចាប់ ថ្នាំAspirinឬ Ibuprofen សុទ្ធតែអាចបំផ្លាញតម្រងនោមរបស់យើងដោយផ្ទាល់ និងនាំឲ្យកើតជំងឺខ្សោយតម្រងនោម។ ដូចនេះ យើងគួរប្រើថ្នាំប្រភេទនេះតែក្នុងករណីចាំបាច់ប៉ុណ្ណោះ។
២. ហាត់ប្រាណជាទៀងទាត់
ជាមួយគ្នានេះដែរ ការហាត់ប្រាណជាទៀងទាត់ ជាវិធីដ៏ល្អបំផុតដែលអាចជួយឲ្យតម្រងនោមមានសុខភាពល្អ។ បន្ថែមពីនេះ ការហាត់ប្រាណក៏អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺតម្រងនោមរ៉ាំរ៉ៃ ក៏ដូចជាជួយជំរុញដល់ការធ្វើមេតាប៉ូលស និងពង្រឹងសុខភាពបេះដូងថែមទៀតផង។
៣. កុំប្រហែសនឹងជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់
ជំងឺទឹកនោមផ្អែម ព្រមទាំងសម្ពាធឈាមខ្ពស់ ជាមូលហេតុដែលបង្កឲ្យខូចតម្រងនោម។ នៅពេលដែលកម្រិតគ្លុយកូសកើនឡើងនៅក្នុងឈាម ឬនៅពេលដែលយើងកើតមានបញ្ហាសម្ពាធឈាមខ្ពស់ នោះតម្រងនោមនឹងបំពេញមុខងារកាន់តែធ្ងន់ធ្ងរ និងអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិត។ អីចឹងហើយ គ្នាយើងគួរកាត់បន្ថយការញ៉ាំអាហារកែច្នៃ និងអាហារដែលមានជាតិស្ករខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យកើតជំងឺទាំងនេះ។
៤. ញ៉ាំទឹកឲ្យបានច្រើន
ការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ អាចជួយកម្ចាត់ជាតិសូដ្យូម និងជាតិពុលចេញពីតម្រងនោម ព្រមទាំងអាចបង្ការបញ្ហាក្រួសតម្រងនោម។ បន្ថែមពីនេះ ទឹកក៏ជួយឲ្យឈាមរត់ទៅកាន់តម្រងនោមយ៉ាងមានប្រសិទ្ធភាព និងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់តម្រងនោម។ ចូរញ៉ាំទឹកយ៉ាងហោចណាស់១,៥លីត្រ ទៅ២លីត្រជារៀងរាល់ថ្ងៃ។
៥. ជ្រើសរើសអាហារសុខភាព
ទន្ទឹមនឹងនេះដែរ យើងមិនអាចខ្វះរបបអាហារសុខភាពបានឡើយ ដែលពពួកអាហារទាំងនេះ រួមមានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោដែលមានជាតិខ្លាញ់ទាប កាត់បន្ថយការញ៉ាំប្រៃ និងអាហារសម្បូរខ្លាញ់។ ជាមួយនឹងរបបអាហារល្អៗ យើងមិនត្រឹមតែអាចជៀសឆ្ងាយពីជំងឺបេះដូង សម្ពាធឈាមខ្ពស់ ធាត់ជ្រុល និងជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ សូម្បីតែតម្រងនោមរបស់យើងក៏មានសុខភាពល្អដូចគ្នា។ ម្យ៉ាងវិញទៀត យើងមិនគួរជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើនជ្រុលឡើយ ដែលទម្លាប់ទាំងនេះ អាចធ្វើឲ្យកម្រិតសម្ពាធឈាមឡើងខ្ពស់ ហានិភ័យនៃជំងឺបេះដូង និងខូចតម្រងនោម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]