កម្សាន្ត៖ ក្រៅពីកិត្តិនាម និងមានតំណែងដ៏ខ្ពង់ខ្ពស់ ស្ដេចភាគច្រើន នៅក្នុងពិភពលោក ក៏ត្រូវបានមហាជន ចាប់អារម្មណ៍ ចំពោះទ្រព្យសម្បត្តិដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់រាជានីមួយៗ ក្លាយជាស្ដេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។ ជាពិសេស ទ្រព្យសម្បត្តិទាំងនោះ ថែមទាំងត្រូវបានគេដឹងថា ភាគច្រើនបានមកពីការវិនិយោគ ទៀតផង។

ក្នុងនោះដែរ ស្ដេចទាំង ១០ ដែលមានបំផុត​លើពិភពលោក​ក្នុងឆ្នាំ២០២៣ ដែលទ្រព្យសម្បត្តិភាគច្រើនបានមកពី​ការ​វិនិយោគនោះ មានដូចជា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ព្រះអង្គម្ចាស់ Vajiralongkorn ប្រទេសថៃ មានទ្រព្យសម្បត្តិ ៤៣ ពាន់លានដុល្លារ

ព្រះ​អង្គ គឺ​ជាព្រះរាជបុត្រតែមួយគត់ របស់ព្រះបាទ Bhumibol Adulyadej និងព្រះមហាក្សត្រី Sirikit ។ ប្រភពនៃ​ទ្រព្យសម្បត្តិរបស់​ទ្រង់​ គឺ​តាម​រយៈ​ការ​វិនិយោគ​ដែល​បាន​មកពី​ការិយាល័យរបស់ Crown Property ខណៈទ្រង់ ក៏កាន់កាប់ភាគហ៊ុនធំ នៅក្នុងក្រុមហ៊ុន ស៊ីម៉ងត៍សៀមគ្រុប និងធនាគារសៀមពាណិជ្ជ ព្រមទាំងជាម្ចាស់ត្បូងពេជ្រធំជាងគេបំផុត លើពិភពលោកផងដែរ។ 

រូបភាព

២. ស្ដេច​ស៊ុលតង់ Hassanal Bolkiah ​ប្រទេស​ព្រុយណេ ទ្រព្យសម្បត្តិ​សុទ្ធ ២៨ ពាន់​លាន​ដុល្លារ

ស្ដេច Hassanal Bolkiah គឺជាស្តេចស៊ុលតង់ទី ២៩ និងបច្ចុប្បន្នគឺ Yang di-Pertuan ព្រមទាំងជា​នាយករដ្ឋមន្ត្រីនៃប្រទេស ។ ស្តេចស៊ុលតង់​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ចំណោម​បុគ្គល​ដែល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់ពី​ម្ចាស់ក្សត្រី Elizabeth II ។ ប្រភព​នៃ​ទ្រព្យសម្បត្តិ​រប​ស់រាជាអង្គនេះ​ គឺតាមរយៈប្រាក់ចំណេញពីឧស្សាហកម្មប្រេង និង​ឧស្ម័ន។

រូបភាព

៣. ព្រះអង្គម្ចាស់ Salman bin Abdulaziz Al Saud Saudi Arabia ប្រទេស​អារ៉ាប៊ីសាអូឌីត ទ្រព្យសម្បត្តិសុទ្ធ ១៨ ពាន់លានដុល្លារ

ទ្រង់គឺ​ជា​ស្តេចនៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ចាប់តាំងពីថ្ងៃ​ទី ២៣ ខែមករា ឆ្នាំ ២០១៥។ ប្រភពទ្រព្យសម្បត្តិចម្បងរបស់​រាជា​​អារ៉ាប៊ីសាអូឌីត គឺតាមរយៈប្រាក់ចំណេញពី​ឧស្សាហកម្ម​ប្រេង។

រូបភាព

៤. Khalifa bin Zayed Al Nahyan ប្រធានាធិបតី អេមីរ៉ាតអារ៉ាប់រួម​ Emir នៃ Abu Dhabiទ្រព្យសម្បត្តិ ១៥ ពាន់លានដុល្លារ

ទ្រង់ គឺជាប្រធានាធិបតីបច្ចុប្បន្ននៃប្រទេសអារ៉ាប់រួម Emir of Abu Dhabi មេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធអារ៉ាប់រួម និងជាប្រធានក្រុមប្រឹក្សាប្រេងជាន់ខ្ពស់ ក៏ជាប្រធានអាជ្ញាធរវិនិយោគ Abu Dhabi ដែលគ្រប់គ្រងទ្រព្យសម្បត្តិចំនួន ៨៧៥ ពាន់លានដុល្លារ ដែលជាចំនួនដ៏ធំបំផុតដែលគ្រប់គ្រងដោយប្រមុខរដ្ឋរបស់ប្រទេសមួយនៅក្នុងពិភពលោក។ សរុបមកក្រុមគ្រួសាររាជវង្ស Al Nahyan ត្រូវបានគេជឿថា មានទ្រព្យសម្បត្តិចំនួន ១៥០ ពាន់លានដុល្លារ។

រូបភាព

៥. ស្ដេច Mohammed VI ប្រទេស​ម៉ារ៉ុក ទ្រព្យសម្បត្តិសុទ្ធ ៨.២ពាន់លានដុល្លារ

ស្ដេច Mohammed ទទួលបានទ្រព្យសម្បត្តិពីការគ្រប់គ្រងរបស់ទ្រង់​នៅក្នុងក្រុមហ៊ុន Société Nationale d’Investissement (SNI) ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគរបស់ប្រទេសម៉ារ៉ុក​ដ៏ធំមួយ ​ដែលមាន​ទ្រព្យសម្បត្តិ​មានតម្លៃជាង ១០ ពាន់លានដុល្លារ។​​ ទ្រង់​ក៏ជា​អ្នក​ជំនួញ និងជាធនាគារឈានមុខគេក្នុង​ប្រទេស ស្របពេលដែលទ្រព្យសកម្មធំបំផុតរបស់ SNI គឺភាគហ៊ុន ៤៨% នៅក្នុងធនាគារដ៏ធំបំផុតរបស់ម៉ារ៉ុកគឺ Attijariwafa ក៏ដូចជាការគ្រប់គ្រងភាគហ៊ុននៅក្នុងក្រុមហ៊ុនចែកចាយដ៏ធំ Marjane Holding; ក្រុមហ៊ុនរុករករ៉ែ Managem Group និងក្រុមហ៊ុនទូរគមនាគមន៍ចល័ត Inwi ។

រូបភាព

៦. Hans-Adam II ព្រះអង្គម្ចាស់ Liechtenstein ទ្រព្យសម្បត្តិសុទ្ធ – ៧,២ ពាន់លានដុល្លារ

ទ្រង់​ គឺជាបុត្រារបស់រាជា Franz Joseph II និងភរិយា​គឺ Countess Georgina von Wilczek ។ បច្ចុប្បន្ន​ទ្រង់​គឺ​ជាម្ចាស់ក្រុមធនាគារ LGT និងមានទ្រព្យសម្បត្តិ​គ្រួសារចំនួន ៧.៦ ពាន់លាន​ដុល្លារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន​ប្រហែល ៤ពាន់​លាន​ដុល្លារ ដែលធ្វើឲ្យទ្រង់​ក្លាយ​ជាប្រមុខរដ្ឋដែល​មាន​ជាងគេបំផុត​របស់ពិភពលោក និងជាមហាក្សត្រដែលមាន​បំផុត​នៅ​អឺរ៉ុប។ 

រូបភាព

៧. Mohammed bin Rashid Al Maktoum នាយករដ្ឋមន្ត្រី​នៃ UAE ទ្រព្យសម្បត្តិសុទ្ធ ៤ ពាន់លានដុល្លារ

ទ្រង់​ គឺជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប់រួម (UAE) និងជាអ្នកគ្រប់គ្រង​នៃ Emirates នៃឌូបៃ។ ទ្រង់​គឺជាស្ថាបនិកនៃការប្រណាំង Godolphin ដែលគ្រប់គ្រង​ដោយ​គ្រួសារ Maktoum និងជាម្ចាស់ Darley ដែលជាប្រតិបត្តិការបង្កាត់ពូជដ៏​ហ្មត់ចត់ ជាមួយ​នឹងប្រតិបត្តិការ​នៅក្នុង​ប្រទេស​ចំនួនប្រាំមួយ។

រូបភាព

៨. Grand Duke Henri នៃប្រទេស​លុចសំបួរ ទ្រព្យសម្បត្តិសុទ្ធ ៤ពាន់លានដុល្លារ

Henri គឺជា Grand Duke of Luxembourg ដែលសោយរាជ្យតាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០០០។ ទ្រង់ជាកូនប្រុសច្បងរបស់ Grand Duke Jean និងម្ចាស់ក្សត្រី Joséphine-Charlotte និង​ជាបងប្អូនជីដូន​មួយ​ទីមួយ​របស់ស្តេច Philippe នៃ​ប្រទេស​បែលហ្សិក។

រូបភាព

៩. Juan Carlos I ប្រទេស​អេស្ប៉ាញ ទ្រព្យសម្បត្តិសុទ្ធ ២.៣ពាន់លានដុល្លារ

ទ្រង់ គឺជាសមាជិកនៃគ្រួសាររាជវង្ស​អេស្ប៉ាញ ​ដែលបានសោយរាជ្យជាស្តេចចាប់ពីខែវិច្ឆិកា ឆ្នាំ ១៩៧៥ រហូត​ដល់ការដាក់រាជ្យនៅខែមិថុនាឆ្នាំ ២០១៤។ ទ្រង់​ទទួលបានទ្រព្យសម្បត្តិភាគច្រើន​ពីសហគ្រាសប្រេង និងអចលនទ្រព្យ។

រូបភាព

១០. ព្រះអង្គម្ចាស់ Tamim bin Hamad Al Thani – អធិរាជនៃប្រទេសកាតាទ្រព្យសម្បត្តិសុទ្ធ ២.១ពាន់លានដុល្លារ

ទ្រង់ គឺជា Emir នៃប្រទេសកាតានិងជាគឺជាបុត្រា​ទី ៤ របស់ ស្ដេច​គឺ Hamad bin Khalifa Al Thani ។ គិតត្រឹមឆ្នាំ ២០១៨​ Tamim គឺជាស្តេច​សោយរាជ្យដែលក្មេង​ជាង​គេក្នុង​ចំណោម​បណ្ដា​ប្រទេស​នៃក្រុមប្រឹក្សាសហប្រតិបត្តិការ​ឈូងសមុទ្រ និង​ជា​អធិបតេយ្យ​ភាព​បច្ចុប្បន្ន​ក្មេងជាងគេ​នៅ​ទូទាំងពិភពលោកផងដែរ៕

រូបភាព

ប្រភព៖ Kampucheathmey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]