ភ្នំពេញ៖ ក្រុមហ៊ុន អេសស៊ីជី (SCG) បានប្រកាសពីលទ្ធផលប្រតិបត្តិការឆ្នាំ ២០២២ ដែលបង្ហាញឲ្យឃើញពីការកើនឡើងនូវប្រាក់ចំណូលពីការលក់ ប៉ុន្តែប្រាក់ចំណេញមានការធ្លាក់ចុះ ដែលបណ្ដាលមកពីការចំណាយលើថ្លៃថាមពលមានការកើនឡើងខ្លាំង បញ្ហាអតិផរណា និងដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងបញ្ហាវិបត្តិគីមីឥន្ធនៈ ។ ជាការឆ្លើយតប អេសស៊ីជី បានបង្កើនការពង្រីកលើអាជីវកម្មថ្មីៗ ហើយផ្ដល់អាទិភាពលើផលិតផលបៃតង ដើម្បីបំពេញតាមតម្រូវការជានិន្នាការធំ និងចាប់យកឱកាសអំឡុងពេលសេដ្ឋកិច្ចងើបឡើងវិញ ក៏ដូចជាទ្រទ្រង់ដល់កំណើននៃការលូតលាស់។
អាជីវកម្មថាមពលកកើតឡើងវិញរបស់ខ្លួន បានកើនឡើង ៧៨% ហើយក្នុងនោះ ការលក់ប៉ូលីមែរបៃតងបានកើនឡើងលើស ១៤០.០០០ តោន និងបានកើនឡើង ៥ ដង។ ទន្ទឹមនឹងនោះ ដំណោះស្រាយសន្សំសំចៃថាមពលបានទីផ្សារទទួលការស្វាគមន៍ប្រកបដោយភាពវិជ្ជមាន ដោយបានកើនឡើង ៤០% ហើយកំពុងបង្កើននវានុវត្តន៍សម្រាប់ការវេចខ្ចប់ប្រកបដោយនិរន្តរភាព។ កាលពីពេលថ្មីៗ LSP ត្រូវបានត្រៀមរៀបចំចាប់ផ្ដើមផលិតកម្ម និងផ្គត់ផ្គង់លើទីផ្សារនៅពាក់កណ្ដាលឆ្នាំ ២០២៣។ ក្រុមហ៊ុន អេសស៊ីជី ធានាបាននូវហិរញ្ញវត្ថុរឹងមាំ តាមរយះការរក្សាឲ្យបានមុតមាំនូវសន្ទនីយភាព ការកាត់បន្ថយការចំណាយ និងការវិនិយោគដោយប្រុងប្រយ័ត្នស្របតាមយុទ្ធសាស្ត្ររបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក រ៉ុងរ៉ូត រង្ស៊ីយ៉ូផាស (Roongroote Rangsiyopash) ជាប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍ថា៖
លោក ធម្មស័ក សេដ្ឋាឧត្តម (Thammasak Sethaudom) អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍ថា៖
«ដោយសារតែវិបត្តិដែលកើតឡើងចេញពីការកើនឡើងយ៉ាងគំហុកនៃតម្លៃធ្យូងថ្ម និងអគ្គិសនីធ្វើឲ្យ អេសស៊ីជី ត្រូវចូលទៅប្រើប្រាស់វិស័យថាមពលកកើតឡើងវិញ ដោយមានសមត្ថភាពផលិតបាន ២៣៤ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០២២ គឺកើនឡើង ៧៨% បើធៀបនឹងមួយឆ្នាំកន្លងទៅ ដោយមានបណ្ដាញផ្គត់ផ្គង់វ័យឆ្លាត សម្រាប់អគារឧស្សាហកម្ម និងបណ្ដាញរោងចក្រឧស្សាហកម្មសណ្ឋាគារ និងមន្ទីរពេទ្យ។ គម្រោងនេះត្រូវបានដំឡើងកាលពីពេលថ្មីៗ នៅក្រុមហ៊ុន Saha-Union Group នៅសង្កាត់ បាងផាកង ដោយបានភ្ជាប់ថាមពលកកើតឡើងវិញសម្រាប់ ១០ ក្រុមហ៊ុន កាត់បន្ថយការចំណាយលើថាមពលបាន ៣០% និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់កាបូនិចបាន ៣.៦៧០ តោន ក្នុងមួយឆ្នាំៗ។
អាជីវកម្មនេះប្រើប្រាស់ជំនាញថាមពលកកើតឡើងវិញរបស់អេសស៊ីជី ដើម្បីកាត់បន្ថយហេតុប៉ះពាល់ពីការកើនឡើងនូវថ្លៃថាមពល ដែលបង្កឡើងដោយដំណើឡើងចុះនៃតម្លៃថាមពលលើទីផ្សារពិភពលោក។ ក្នុងឆ្នាំ ២០២២ អេសស៊ីជី បានបង្កើនការប្រើប្រាស់ឥន្ធនៈជំនួសពី ២៦% ដល់ ៣៤% បើធៀបនឹងមួយឆ្នាំមុន ហើយបង្កើនសមត្ថភាពផលិតថាមពលព្រះអាទិត្យពី ១៣០ មេហ្គាវ៉ាត់ ទៅដល់ ១៩៤ ម៉ែហ្គាវ៉ាត់ បើធៀបនឹងមួយឆ្នាំមុន។ ព្រមជាមួយគ្នានេះ អេសស៊ីជី បានអនុវត្តប្រសើរលើសពីគោលដៅរបស់ខ្លួន តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់កាបូនិច បាន ៣ លានតោន។ បន្ថែមលើនេះក្រុមហ៊ុនក៏កំពុងអភិវឌ្ឍបច្ចេកវិទ្យាចាប់យក និងប្រើប្រាស់កាបូន (CCU) សម្រាប់ផលិតកម្មស៊ីម៉ង់ត៍នៅក្នុងប្រទេសថៃ និងអាស៊ាន ដើម្បីសម្រេចបាននូវគោលដៅ គ្មានការបំភាយឧស្ម័ន ឬ Net Zero 2050 ដោយសហការជាដៃគូជាមួយនឹងក្រុមហ៊ុន Nippon Steel Engineering និង Thai Nippon Steel Engineering & Construction” ។
លោក តាន់ណាវង្ស អារីរ៉ាត់ឆាគុល ជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន SCG Chemicals ឬ SCGC មានប្រសាសន៍ថា៖
លោក និធិ ផាតថារ៉ាឆូក ប្រធានអាជីវកម្មស៊ីម៉ង់ត៍ និងសម្ភារៈសំណង់របស់ អេសស៊ីជី មានប្រសាសន៍ថា៖
លោក វីចាន់ ជិតភូកឌី (Wichan Jitpukdee) នាយកប្រតិបត្តិ SCG Packaging Public Company Limited ឬ SCGP មានប្រសាសន៍ថា៖
«ក្រុមហ៊ុន SCGP បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍នវានុវត្តន៍ បន្ថែមដំណោះស្រាយលើការវេចខ្ចប់ និងបានលើកថវិកាវិនិយោគ និងការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ដែលមានទំហំទឹកប្រាក់សរុប ៨០០ លានបាត សម្រាប់ឆ្នាំ ២០២៣ ដោយអភិវឌ្ឍនូវ ‘Nanocellulose Fibres’ ចេញពីកាកសំណល់កសិកម្ម ដែលប្រើជាវត្ថុធាតុដើមនៅក្នុងការផលិតក្រដាសវេចខ្ចប់ និងការវេចខ្ចប់ចំណីអាហារ។ ក្រុមហ៊ុនក៏បានត្រៀមល្ខណៈពង្រីកការងាររបស់ខ្លួនឲ្យបានដល់ឧស្សាហកម្មសុខាភិបាល និងឧស្សាហកម្មសមាសធាតុ ក៏ដូចជាអភិវឌ្ឍន៍ជំនាញបណ្ដុះកោសិការបស់ខ្លួនលើការដាំកសិផល និងដំណាំដែលមានតម្លៃខ្ពស់។ បន្ថែមលើនេះខ្លួនក៏មានបំណងធ្វើបរិវត្តកម្មសារធាតុសំណល់ពីដំណើរការផលិតកម្មឲ្យក្លាយជាថាមពលកកើតឡើងវិញថែមទៀតផង។ ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណើរការនៃការអភិវឌ្ឍបច្ចេកវិទ្យា ‘Torrefaction Technology’ ដើម្បីបង្កើនភាពស័ក្តិសិទ្ធនៃការប្រើប្រាស់ជីវម៉ាស និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាការបង្កើនប្រតិបត្តិការបែប ESG របស់ខ្លួនឲ្យកាន់តែខ្លាំងថែមទៀត»។
លោក រ៉ុងរ៉ូត រង្ស៊ីយ៉ូផាស (Roongroote Rangsiyopash) ជាប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍ថា បានបញ្ជាក់ថា៖
ប្រាក់ចំណូលរបស់អេសស៊ីជីពីប្រតិបត្តិការខាងក្រៅប្រទេសថៃ រាប់បញ្ចូលទាំងការនាំចេញពីប្រទេសថៃផង គឺមានទំហំទឹកប្រាក់ ២៩.៩៨៦ ពាន់លានរៀល (៧.៣៥៥ លានដុល្លារ) នៅក្នុងឆ្នាំ ២០២២ ដែលស្មើនឹង ៤៥% នៃប្រាក់ចំណូលសរុបពីការលក់ ហើយមានកម្រិតប្រហាក់ប្រហែលគ្នានឹងកាលពីមួយឆ្នាំមុននោះដែរ។
អេសស៊ីជី នៅតំបន់អាស៊ីន (លើកលែងប្រទេសថៃ)
សម្រាប់ប្រតិបត្តិការរបស់អេសស៊ីជីក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់ នៅត្រីមាសទី ៤ ឆ្នាំ ២០២២ គឺធ្លាក់ចុះ ១៥% បើធៀបនឹងមួយឆ្នាំមុន ដោយទទួលបានចំណូល ២.៦៨៨ ពាន់លានរៀល (៦៥១ លានដុល្លារ) ដែលស្មើនឹង ១៩% នៃប្រាក់ចំណូលសរុបពីការលក់របស់ក្រុមហ៊ុនអេសស៊ីជី ។ ក្នុងនោះរាប់បញ្ចូលទាំងការលក់ពីប្រតិបត្តិការនៅក្នុងទីផ្សារប្រទេសអាស៊ាននីមួយៗផង និងការនាំចូលពីប្រតិបត្តិការរបស់ប្រទេសថៃផង។
គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ទ្រព្យសកម្មសរុបរបស់អេសស៊ីជី មានទំហំ ១០៧.៩៨០ ពាន់លានរៀល (២៦.២៤១ លានដុល្លារ) ចំណែកឯទ្រព្យសកម្មសរុបរបស់អេសស៊ីជី នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) មានទំហំទឹកប្រាក់ ៤៨.៤០៩ ពាន់លានរៀល (១១.៧៦៤ លានដុល្លារ) ដែលស្មើនឹង ៤៥% នៃទ្រព្យសកម្មសរុបរួមរបស់អេសស៊ីជី។
ក្រុមហ៊ុនក៏បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ ពីការលក់ ដែលមានទំហំទឹកប្រាក់ ៣៦២ ពាន់លានរៀល (៩៨ លានដុល្លារ) ដែលបានធ្លាក់ចុះ ១០% ធៀបនឹងមួយឆ្នាំមុន ដោយសារតែអាជីវកម្ម PVC។
កាលពីពេលថ្មីៗនេះ អេសស៊ីជី ក៏បានប្រារព្វអបអរខួប ៣ ទសវត្សរ៍ នៃការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព ក្នុងដំណើរអាជីវកម្មដ៏ជោគជ័យរបស់ខ្លួនក្នុងប្រទេសកម្ពុជា ហើយបន្តរួមចំណែកលើកកម្ពស់ការរស់នៅសម្រាប់ប្រជាជនកម្ពុជាតាមរយៈការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ក្នុងឆ្នាំ ២០២២ អេសស៊ីជី នៅកម្ពុជាបានប្រគល់អាហារូបករណ៍ ដែលមានតម្លៃទឹកប្រាក់សរុប ១០០.០០០ ដុល្លារ ដល់សិស្សវិទ្យាល័យ និងនិស្សិតសកលវិទ្យាល័យចំនួន ២៧០ រូប តាមរយៈកម្មវិធី “អេសស៊ីជី ចែករំលែកក្ដីសុបិន” ។ សរុបរយៈពេល ៩ ឆ្នាំ ចំនួនសិស្ស និងនិស្សិតអាហារូបករណ៍ពីកម្មវិធីទំនួលខុសត្រូវសង្គមផ្នែកអប់រំមួយនេះ បានកើនឡើងដល់ជាង ១.៥០០ នាក់។ អស់រយៈកាលជិតមួយទសវត្សរ៍ អេសស៊ីជី បានរួមដំណើរ និងជួយប្រឹក្សាលើការសិក្សាដល់សិស្ស និងនិស្សិតទាំងអស់នេះ ឥតឈប់ឈរ។ កម្មវិធីនេះ បានរួមចំណែកដល់ការកាត់បន្ថយការបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យ ហើយជួយពួកគេរាល់ឆ្នាំសិក្សានីមួយៗ។ ជាងនេះទៅទៀត អេសស៊ីជី បានផ្ដល់ការបណ្ដុះបណ្ដាលលើការងារបេតុងអេសស៊ីជី ដល់និស្សិតសាកលវិទ្យាល័យផ្នែកវិស្វកម្ម និងស្ថាបត្យកម្មចំនួន ២៦៥ នាក់ផងដែរ។ សកម្មភាពនេះបានបង្កើតជាសហគមន៍មុខរបរ និងឱកាសការងារសម្រាប់សិស្ស និងនិស្សិតអាហារូបករណ៍ ហើយពង្រឹងបទពិសោធន៍ការងាររបស់ពួកគេជាមួយនឹងអេសស៊ីជីផងដែរ។
ទន្ទឹមនឹងនេះ អេសស៊ីជី កម្ពុជា បានសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គាំទ្រជាសម្ភារៈសំណង់គិតជាទឹកប្រាក់ ៥.០០០ ដុល្លារ សម្រាប់ផ្គត់ផ្គង់ដល់កម្មវិធីប្រកួតជំនាញថ្នាក់ជាតិលើកទី ៨ ផងដែរ។ ក្រុមហ៊ុនក៏បានធ្វើការជាមួយនឹងសហគមន៍ប្រជាពលរដ្ឋនៅខេត្តកំពត ដោយផ្ដល់ស៊ីម៉ង់ត៍ ៣០ តោន ដែលមានតម្លៃ ៣.០០០ ដុល្លារ សម្រាប់ការសាងសង់វត្តអារាម និងសាលារៀន។
លោក រ៉ុងរ៉ូត រង្ស៊ីយ៉ូផាស (Roongroote Rangsiyopash) បានបន្តថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]