ភ្នំពេញ អាចនិយាយបាន ការបង្ហាញវត្តមានរបស់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត នៅក្នុងកម្មវិធីពានរង្វាន់ Pleng Music Award 2023 បានទាញយកចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន ខណៈដែលពួកគេបានទន្ទឹងរង់ចាំមើលការបង្ហាញខ្លួន ជាមួយនឹងស្ទាយ៍ថ្មីៗរបស់តារាប្រុសរូបនេះ។

ដោយឡែក អ្វីដែលសំខាន់នៅក្នុងកម្មវិធីមួយនេះ តារាចម្រៀង លោក ងួន ចាន់ដេវីត បានធ្វើឲ្យហ្វេនរីករាយ ជាមួយនឹងលទ្ធផល ដែលលោកបានទទួលពានរង្វាន់ ដែលនេះគឺជាការកើតចេញពីសមត្ថភាព ការខិតខំប្រឹងប្រែង ធ្វើឲ្យទស្សនិកជនមានការពេញចិត្តទៅលើរូបលោក ក៏ដូចជាស្នាដៃនៅក្នុងវិស័យសិល្បៈ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ស្របពេលដែលបទចម្រៀងមួយបទរបស់លោក ដែលមានចំណងជើងថា «How About Now» បានទទួលពានរង្វាន់នោះលោក ងួន ចាន់ដេវីត ក៏បានបង្ហាញពីអារម្មណ៍រំភើបរីករាយរបស់ខ្លួន និងបានអរគុណចំពោះហ្វេនៗ ជាពិសេស ចំពោះហ្វេនដែលបានយកបទមួយនេះទៅធ្វើជា version អកកេះ ដែលធ្វើឲ្យបទមួយនេះកាន់តែមានភាពល្បីល្បាញ ព្រមទាំងសង្ឃឹមថា បទជាច្រើនទៀតរបស់លោក នឹងមានការធ្វើជាversion អកកេះជាបន្តបន្ទាប់ ពីហ្វេនៗ ដែលតែងតែគាំទ្រ និងចូលចិត្ត ផងដែរ៕

ប្រភពតិកតុក MissCambodia

សូមទស្សនារូបភាព និងវីដេអូ ខាងក្រោម

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
@fanmisscambodia22

ប៉ាវិតវ៉ាដាច់ម៉ងហាស😂❤️

♬ original sound - MissCambodia
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត