ភ្នំពេញ៖ ពិតណាស់ វត្តមានរបស់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត នៅក្នុងកម្មវិធីពានរង្វាន់ Pleng Music Award 2023 បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ ជាពិសេស ស្ទាយ៍តែងខ្លួនថ្មីៗទាំងឈុតសម្លៀកបំពាក់ និងគ្រឿងអលង្កាលម្អដ៏ប្រណីតរបស់លោក។

យ៉ាងណាមិញ ជាមួយនឹងការបង្ហាញស្ទាយ៍របស់តារាប្រុសរូបនេះ មហាជនក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើគ្រឿងអលង្កាមួយ ដែលជាមកុដប្រណីតភ្លឺចែងចាំង ពេលដែលដើរលើកម្រាលព្រំក្រហម ក៏ដូចជា ចូលរួមនៅក្នុងកម្មវិធីទាំងមូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មកុដដ៏ប្រណីតដែល តារាចម្រៀង លោក ងួន ចាន់ដេវីត បានពាក់ចូលរួមកម្មវិធី គឺមានចំណុចពិសេសយ៉ាងដូច្នេះ ដោយមានការរៀបរាប់ថា មកុដមួយនេះ មានលំនាំដេីម​ គឺមកុដ​ Thorns ដែលតារាចម្រៀង Rap ដ៏ល្បីរបស់អាមេរិច​ លោក Kendrick Lamar’s ធ្លាប់បានពាក់​ ហេីយមកុដ​ របស់គាត់​ គឺជា​ Brand ( Tiffany &Co.)។ 

ម៉្យាងវិញទៀត មកុដ​នេះផងដែរ លោក ងួន ចាន់ដេវីត បានឌីហ្សាញបន្ថែម​ដាណូស័រ​ ស្ទេីរ​មួយជុំនៅពីលេី​ បន្លាលួ.ស​ ធ្វេីឡេីងពី​ ប្លាកទីន​ ស្រោបដោយពេជ្រសុទ្ធ​ (ចំនួន ១១០៨៧​ លី ) សរុបជាទឹកប្រាក់​ (ចំនួន ១២៤៩០០$ ដប់ពីរមុឺនបួនពាន់ប្រាំបួនរយដុល្លាអាមេរិក ) ហេីយគ្រាន់តែតម្លៃឈ្នួលនៃមកុដនេះវិញ​ជាង​ កន្លះមុឺនដុល្លា (៥៦០០ដុល្លារ )តែម្ដង៕

ប្រភព៖ G-Devith Fan Club

សូមទស្សនារូបភាពខាងក្រោម៖

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត