ភ្នំពេញ៖ ក្រៅពីអាជីពជាតារាចម្រៀងរ៉េប ពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យហើយនោះ លោក ងួន ចាន់ដេវីត ក៏តែងតែត្រូវបានហ្វេនជាច្រើនតាមដាន នូវរាល់សកម្មភាពផ្សេងៗ ក៏ដូចជាការបើកបង្ហាញពីជីវិតស៊ីវីល័យ ប្រើប្រាស់របស់ទំនើបៗ ផងដែរ។
នៅក្នុងនោះ ការរៀបចំតុបតែងខ្លួន ក៏ជាចំណុចលេចធ្លោមួយរបស់ លោក ងួន ចាន់ដេវីត នៅពេលបានចូលរួមក្នុងកម្មវិធីផ្សេងៗ ក៏ដូចជាការប្រគុំតន្ត្រី ជាដើម ដែលពីមួយទៅមួយ រូបលោក ពិតជាបានលេងស្ទាយ៍ទាក់ទាញ ជាមួយនឹងឈុតសម្លៀកបំពាក់ពេញនិយម មិនថាជាខោអាវ ឬស្បែកជើងនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ ថែមទាំងមានការលើកឡើងពីហ្វេនៗរបស់លោកផ្ទាល់ ដែលបានទាញយកចំណាប់អារម្មណ៍សាជាថ្មី បន្ទាប់ពីបានបង្ហោះរូបភាព បង្ហាញឲ្យឃើញកន្លែងទុកដាក់ស្បែកជើងជាច្រើនរបស់លោក ដែលសុទ្ធសឹងជារបស់ប្រ៊េនៗ រៀបចំឡើងមានសណ្ដាប់ធ្នាប់ ខណៈដែលបានឃើញហើយ ហាក់បីជានៅក្នុងហាងលក់ស្បែកជើង ទៀតផង៕
ប្រភព៖ G-Devith Fan Club
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]