អាមេរិក៖ បើនិយាយដល់ឈ្មោះអតីតតារាសម្ដែងស្រីជើងចាស់ ពោរពេញទៅដោយសមត្ថភាព អ្នកស្រី អម្ពរ ទេវី ប្រិយមិត្តភាគច្រើនច្បាស់ជាស្គាល់ និងនៅតែចងចាំ។ ម្យ៉ាងវិញទៀត បើទោះបីច្រើនឆ្នាំមកនេះ តារារូបនេះបានផ្អាកពីការងារសិល្បៈក៏ពិតមែន ប៉ុន្តែនាងនៅតែមានហ្វេនគាំទ្រ និងចង់ឃើញ ចង់ដឹងពីជីវិតឯកជនប្រចាំថ្ងៃសិល្បការិនីរូបនេះផងដែរ។
លើសពីនេះទៅទៀត ជារឿយៗអ្នកស្រី អម្ពរ ទេវី តែងតែបង្ហោះរូបភាពបង្ហាញពីវិតរស់នៅអាមេរិក ជាមួយគ្រួសារយ៉ាងមានសុភមង្គល ខណៈមានស្វាមីដែលយល់ចិត្ត ហើយមានកូនៗល្អផងនោះ។ មិនតែប៉ុណ្ណោះ ជាញឹកញាប់គេតែងឃើញ អតីតារាជើងចាស់រូបនេះ តែងដឹកដៃគ្រួសារ ដើរកម្សាន្តផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយវិញទៀត រូបភាពថ្មីដែលអ្នកស្រី អម្ពរ ទេវី បានបង្ហោះអំឡុងពេលទៅដើរលេងនោះ គេឃើញនាង និងស្វាមីកាន់តែបង្ហាញភាពផ្អែមល្ហែម មើលទៅហាក់យល់ចិត្តគ្នា មិនចាញ់កាលគ្រាផ្អើមស្នេហ៍ប៉ុន្មានឡើយ។ ក្នុងនោះដែរ រូបភាពទាំងនោះ ត្រូវបានហ្វេនលួចសរសើរពី ជីវិតប្ដីប្រពន្ធតារារូបនេះ មិនដាច់ពីមាត់ រហូតហ្វេនមួយចំនួនចង់បានជីវិតគូដូចនាងទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]