ភ្នំពេញ៖ ថ្មីៗនេះ នៅក្នុងការបង្ហោះពីហ្វេនផេក My Ditway បានឲ្យដឹង ក៏ដូចជាបានលើកឡើងថា ផលិតកម្ម High Cloud Entertainment បានចេញបទថ្មី «Gummy Yummy» ច្រៀងដោយ F.HERO x JARVIS Ft. ShiGGa Shay & JP The WAVY ដែលបទចម្រៀងមួយនោះ ស្ដាប់មើលទៅស្រដៀងទៅនឹង បទ «Once Upon A Time» របស់ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ដោយសារបានប្រើប្រាស់នូវ Loop ដូចគ្នា។

យ៉ាងណាមិញ ដោយមានការបញ្ចេញមតិខមិនជាច្រើន ទៅលើបទចម្រៀងរបស់តារាចម្រៀងរ៉េបរូបនេះ ខាងផលិតកម្ម High Cloud Entertainment របស់ថៃ បានចេញមកបកស្រាយថា ពួកគេពិតជាមិនបានដឹងថា Loop នោះ ប្រើប្រាស់ ក្នុងបទរបស់លោក ងួន ចាន់ដេវីតនោះទេ  ហើយពួកគេក៏បានទាក់ទងទៅ លោក ដេវីត និងក្រុមកាងារ ដើម្បីបញ្ជាក់ថា ពួកគេពិតជាមិនមានចេតនាចម្លង ឬមិនឲ្យតម្លៃការងាររបស់លោក ដេវីត នោះឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សម្រាប់តារាចម្រៀង លោក ងួន ចាន់ដេវីត ក៏មិនបានថាអីនោះទេ ដោយរូបលោក ក៏បានយល់ពីបញ្ហានេះ ព្រោះជារឿងអចេតនា។ ជាពិសេស ក្រោយមក តារាចម្រៀងរូបនេះ និង លោក F.Hero ក៏បាន Follow គ្នាទៅវិញទៅមកនៅក្នុង IG ហើយលោក ដេវីត ថែមទាំងបាន add story បង្ហាញពីការ Support ទៅលើបទចម្រៀងមួយនោះផងដែរ៕ 

ប្រភព៖ My Ditway

សូមទស្សនារូបភាពខាងក្រោម៖

 ងួន ចាន់ដេវីត
 ងួន ចាន់ដេវីត
 ងួន ចាន់ដេវីត
 ងួន ចាន់ដេវីត
 ងួន ចាន់ដេវីត
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត