កម្សាន្ត៖ កន្លងមកប្រិយមិត្តបានជ្រាបរួចមកហើយ ពីកេរ្ដិ៍ឈ្មោះដ៏ល្បាញល្បីរបស់កំពូលតារាចម្រៀងស្រីទាំងពីរូប គឺអ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា។ ពិតណាស់ អ្នកទាំងពីរបានសាងឈ្មោះលើវិថីសិល្បៈនេះអស់ជាច្រើនឆ្នាំ ហើយមានមហាជនចូលចិត្តស្រលាញ់ច្រើនផងដែរ។ 

អន្ទឹមនឹងមានឈ្មោះល្បីរន្ទឺក្នុងវិស័យសិល្បៈ មិនថាអ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា តារាស្រីទាំងពីរដួងនេះ ក៏កំពុងមានសុភមង្គលក្នុងជីវិតគ្រួសារ មានស្នាមញញឹមស្រស់ស្រាយ ខណៈបានស្វាមីល្អហើយយល់ចិត្តផងនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បើងាកទៅមើលរូបសម្ផស្ស អ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា​ អ្នកទាំងពីរពិតជាមានរូបសម្រស់ស្រសោភាដូចគ្នា។ ជាពិសេស រូបភាពថ្មីដែលកំពូលតារាចម្រៀងទាំងពីរូបនេះ ថតស្លៀកឈុតប្រពៃណីដូចគ្នានោះ ឃើញថាស្រស់ស្អាត សុភាព មានមន្តស្នេហ៍តែម្ដង ម្យ៉ាងមើលទៅក្មេងខ្ចី មិនសមនឹងអាយុ៣០ជាងនោះទេ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង សុគន្ធ និសា​ 
  អ្នកនាង សុគន្ធ និសា​ 
  អ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា​ 
   អ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា