កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏ល្បីល្បាញលោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស បានដកឃ្លាពីការងារ ហើយដឹកដៃគ្នាចេញដំណើរទៅដើរកម្សាន្តនៅប៉ែកអឺរ៉ុប។ ក្នុងនោះដែរ ទោះមានកូនតូច ប៉ុន្តែអ្នកទាំងពីមិនបាននាំកូនទៅជាមួយនោះទេ ពោលគឺដើរលេងតែពីអ្នកយ៉ាងផ្អែមល្ហែម។
ក្នុងនោះដែរ ស្របពេលធ្វើទៅដំណើរទៅកាន់អឺរ៉ុបភ្លាម គេចាប់អារម្មណ៍ឃើញថា លោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស បានចូលទៅកាន់ហាងល្បីដ៏ពេញនិយមគឺ Louis Vuitton។ ហើយអ្វីដែលគេកត់សម្គាល់នោះ តារាប្រុសស្រីមួយគូនេះ ថែមទាំងជាភ្ញៀវលំដាប់VIP ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងបន្ថែមទៅទៀតនោះលោក ងួន ចាន់ដេវីត និងអ្នកនាង ទេព បូព្រឹក្ស បានចំណាយលុយសុទ្ធទាំងបាច់ ហើយប្រើប្រាស់ Visa Card ទិញរបស់ប្រើប្រាស់ផងដែរ។ ក្រោយហ្វេនបានឃើញវីដេអូ តារាមួយគូនេះចំណាយលុយទិញរបស់ដែលខ្លួនពេញចិត្តរួច ម្នាក់ៗរីករាយជំនួស ហើយថែមទាំងជូនពរអ្នកទាំងពីរដើរកម្សាន្តឲ្យសប្បាយយរីករាយផងដែរ៕
ប្រភពវីដេអូ៖ Alex Conan Real
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]