កម្សាន្ត៖ កាលពីខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ទើបតែសម្រាលបានកូនប្រុសម្នាក់។ បើគិតមកទល់ពេលនេះ កូនប្រុសតារាស្រីរូបនេះ មានអាយុ៥ខែ ហើយមានសុខភាពល្អ ចំណែកមុខមាត់គួរឲ្យក្នាញ់ថែមទៀតផង។

មួយវិញទៀត ជារឿយៗអ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត តែងតែបង្ហោះរូបភាព និងវីដេអូកូនប្រុសលើបណ្ដាញសង្គមឲ្យហ្វេនបានឃើញជានិច្ច។ មិនតែប៉ុណ្ណោះ គេឃើញប៉ាម៉ាក់ទាំងពីរូបនេះ ពិតជាយកចិត្តទុកដាក់ និងមើលថែទាំកូនបានយ៉ាងល្អ ព្រមទាំងបានផ្ដល់ក្ដីស្រលាញ់ជូនចំពោះកូនផងដែរ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ស្របពេលកូនប្រុសបណ្ដូលចិត្តរបស់ អ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត មានអាយុ៥ខែ គេឃើញថាមុខមាត់រឹតតែគួរឲ្យក្នាញ់ ឃ្យូតតែម្ដង។ ជាពិសេស បេលដែលកូនប្រុសតារាទាំងពីររូបនេះ ញញឹមម្ដងៗ ធ្វើឲ្យហ្វេនគ្រឺតគ្រប់ៗគ្នា។ មួយវិញទៀត ហ្វេនជាច្រើន បាននិយាយថា មុខកូនគឺកាត់ទៅតាមប៉ាៗសឹងមួយរយភាគរយគ្រប់ៗគ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត 
  អ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត 
  អ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត 
  អ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីតកូនប្រុស
លោក ងួន ចាន់ដេវីត និងកូនប្រុស
កូនប្រុសអ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត 
កូនប្រុសអ្នកនាង ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស