ភ្នំពេញ៖ ភាពជោគជ័យរបស់មនុស្សម្នាក់ៗ តែងឆ្លងកាត់ភាពលំបាកជាច្រើន រហូតឈានមកដល់ចំណុចមួយដែលខ្លួនឯងចង់បាន។ ពិតណាស់ បើនិយាយដល់តារាចម្រៀងរ៉េបដ៏មានឈ្មោះល្បីល្បាញ លោក ងួន ចាន់ដេវីត គេដឹងថាតារារូបនេះ ពិតជាបានតស៊ូដើរលើវិថីសិល្បៈផ្នែកចម្រៀងមួយនេះទាំងលំបាក រហូតទទួលបានប្រជាប្រិយភាពខ្លាំងដូចបច្ចុប្បន្ននេះ។ 

មួយវិញទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ គេតែងឃើញលោក ងួន ចាន់ដេវីត ធ្វើconertផ្ទាល់ខ្លួន ហើយក៏មានហ្វេនច្រើនកុះករ ដែលបានទៅគាំទ្រទស្សនាដោយផ្ទាល់។ លើសពីនេះទៅទៀត គេអាចនិយាយបានថា នេះជាផ្នែកជោគជ័យមួយដ៏ធំសម្រាប់តារាចម្រៀងរូបនេះ ដែលមានហ្វេនច្រើន រាប់ពាន់នាក់ទៅគាំទ្រទិញសំបុត្រ ចូលមើល conert លោកដូច្នេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបើក្រឡេកមើលអតីតកាលតារារូបនេះ មុនច្រៀងលើឆាកមានមនុស្សឈរទស្សនាច្រើនបែបនេះ លោក ងួន ចាន់ដេវីត ក៏ធ្លាប់ឆ្លងកាត់ការច្រៀងលើឆាកតូច មិនមានអ្នកចាប់អារម្មណ៍ផងដែរ។ ហើយថ្មីៗនេះ ហ្វេនផេកលោកផ្ទាល់ បានយករូបភាពពីមុននឹងបច្ចុប្បន្ន យកមកប្រៀបធៀបគ្នា ទើបដឹងថាតារារ៉េបពោរពេញដោយទេពកោសល្យរូបនេះ ដើរមកបានឆ្ងាយជាមួយភាពជោគជ័យផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោក ងួន ចាន់ដេវីត 
  លោក ងួន ចាន់ដេវីត
  លោក ងួន ចាន់ដេវីត
  លោក ងួន ចាន់ដេវីត
  លោក ងួន ចាន់ដេវីត
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត