កម្សាន្ត៖ ថ្មីៗនេះ មានរឿងដ៏គួរភ្ញាក់ផ្អើលមួយបានកើតឡើងទៅលើលោក G-Devith ដែលជាតារាចម្រៀងរ៉េបដ៏ល្បីល្បាញ។ តាមប្រភពពីអ្នកគាំទ្របានឲ្យដឹងថា មានជនខិលខូច បានយកដុំទឹកកកគប់ទៅកាន់តារាប្រុសរូបនេះ កំឡុងពេលសម្ដែងនៅលើឆាក។
គួរបញ្ជាក់ផងដែរថា G-Devith បានទៅធ្វើការ Perform បទចម្រៀងនៅក្នុងក្លឹបមួយកន្លែង នៅឯក្រុងព្រះសីហនុ។ ពេលនេះផងដែរ គេមិនទាន់រកមុខជនខិលខូចម្នាក់នោះឃើញនៅឡើយទេ តែក៏មិនឲ្យរួចខ្លួនដែរ ព្រោះគេនឹងរកវីដេអូដើម្បីវែកមុខឲ្យឃើញ។
ទោះបីជាយ៉ាងណាក៏ដោយ តារារ៉េបរូបនេះ នៅតែបន្ដច្រៀងបានយ៉ាងរលូន និង ស្នាមញញឹមជានិច្ច ពិតជាគួរឲ្យសរសើរពិតមែន។ យ៉ាងណាមិញ ព័ត៌មានបន្ដយ៉ាងណាទៀតនោះ សូមប្រិយមិត្តរងចាំមើលភាគបន្ដ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]