ភ្នំពេញ៖ ថ្មីៗនេះ មានរឿងកើតឡើងទៅលើ កំពូលតារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ដោយត្រូវបានជនមិនស្គាល់មុខ គប់ទឹកកកដាក់លោក ខណៈពេលដែលកំពុងធ្វើការច្រៀងលើឆាក ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកសិល្បៈ និងបណ្ដាហ្វេនៗ មានការមិនសប្បាយចិត្ត និងអាណិត មិនគួរណាលោកជួបរឿងបែបនេះ។

ជី ដេវីត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ស្របពេលដែលរឿងកាន់ក្ដៅគគុក ស្រាប់តែតារាចម្រៀងពន្លកថ្មីវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស លោក នាង ដាវីន បានបង្ហាញអារម្មណ៍ និងការមិនពេញចិត្តទង្វើនេះដែរ ដោយលោកបានសរសេរថា៖

នាង ដាវីន

យ៉ាងណាមិញ នេះគ្រាន់តែជាការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន និងជាការសំណូមពរពីបំណងល្អរបស់តារាចម្រៀងរូបនេះប៉ុណ្ណោះ។ ហើយជាការដាស់តឿនសម្រាប់អ្នកគាំទ្រទាំងអស់ ទោះស្រលាញ់ ឬចូលចិត្ត Idol រូបណា គឺជាសិទ្ធិក្នុងការស្រលាញ់រៀងខ្លួន ប៉ុន្តែបើស្អប់ Idol រូបណា យើងក៏រស់នៅរៀងខ្លួនទៅ មិនគួរធ្វើអំពើមិនគប្បីនានាដាក់គេនោះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

នាង ដាវីន
នាង ដាវីន
ការបង្ហោះ នាង ដាវីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត