កម្សាន្ត៖ ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងរ៉េប លោក G-Devith ត្រូវបានជនខិលខូចបានយកទឹកកកគប់ដាក់រូបលោក​កំឡុងពេលកំពុងសម្ដែង។ បើទោះបីជា មិនប៉ះពាល់ដល់រាងកាយក៏ពិតមែន តែនេះជាទង្វើប្រមាថ និងប៉ះទង្គិចផ្លូវចិត្តជាខ្លាំងដល់ G-Devith ផងដែរ។

G-Devith
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលនេះ តារាចម្រៀងរ៉េបយើង បានរកឃើញមុខជនឆ្លៀតឪកាស បានសម្រេចហើយ តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ Pub កន្លែងកើតហេតុនេះ។ នៅក្នុងនោះ​ រូបលោក ក៏បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនទៅកាន់មហាជនតាមរយៈការបង្ហោះសារយ៉ាងវែងអន្លាយខាងក្រោមនេះ។

G-Devith

លើសពីនោះ លោកក៏បានប្រកាសថា ខ្លួននឹងក្រោកឈរ​ ដើម្បីការពារខ្លួន ក៏ដូចជាសិល្បករផ្សេងៗទៀត ប្រឆាំងទៅនឹងទង្វើថោកទាបបែបនេះ។ ជាពិសេស លោកក៏បាន ទាមទាររកដំណោះស្រាយនៅក្នុងរយៈពេល៨ម៉ោង បើមិនមានដំណោះស្រាយនោះទេ លោកនឹងបង្ហាញវីដេអូក្លីប នៅពេលជននោះធ្វើសកម្មភាព។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ G-Devith បានបង្ហាញថា បុរសនៅក្នុងរូប ដែលលើកម្រាមដៃកណ្ដាលនោះហើយ ជាអ្នកដែលធ្វើសកម្មភាពគប់ទឹកកកទៅកាន់រូបលោកកំឡុងពេលច្រៀង នៅម៉ោង​ ១២​:៤១ នាទីរំលងអាត្រាតឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣៕

រូបភាព
G-Devith 

សូមទស្សនាវីដេអូដែលបានពីគណនីរបស់អ្នកគាំទ្រ៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត