កម្សាន្ត៖ ជាការពិតណាស់​ មិត្តៗយុវវ័យច្បាស់ជាបានស្ដាប់បទ នារី Dior របស់តារាចម្រៀងរ៉េប G-Devith រួចមកហើយ ដែលបទនេះទទួលបានការពេញនិយមជាខ្លាំង។ នៅក្នុងនោះ ដូចចំណងជើងបទចម្រៀង Dior គឺជា ម៉ាកប្រ៊េន ដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលមានលក់ស្ទើតែគ្រប់ផលិតផល រាប់ទាំងសម្លៀកបំពាក់ឡើងទៅ។

 G-Devith
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកគាំទ្រតារារូបនេះ ចាប់អារម្មណ៍នោះគឺ G-Devith មិនមែនជាហ្វេនរបស់ Dior នោះទេ សម្លៀកបំពាក់ របស់ប្រើប្រាស់របស់លោក គឺ ម៉ាក LV ទៅវិញ។ ជានិច្ចជាកាល មិនថាចូលកម្មវិធីអ្វី ឬ ឡើងសម្ដែងលើឆាកប្រគំតន្ត្រីនោះទេ យើងឃើញ តារារូបនេះ តែងតែលេងស្ទាយ៍ជាមួយនឹងឈុត LV។

 G-Devith

ជាពិសេស អ្នកគាំទ្របាននាំគ្នាហៅ ប៉ាៗរូបនេះថា បុរស LV ដោយសារតែលោកតែងតែបង្អួតជាមួយនឹងស្ទាយ៍ម៉ាកប្រ៊េនមួយនេះជានិច្ច ព្រមទាំងទៅទិញ LV ផ្ទាល់ដល់ប្រទេសបារាំងថែមទៀតផង៕

ប្រភព៖ MY DitWay

 G-Devith
 G-Devith
 G-Devith
 G-Devith

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត