កម្សាន្ត៖ កាលពីម្សិលមិញនេះ G-Devith បានចាប់ដៃគូគ្នាជាមួយនឹងតារាចម្រៀងស្រី ទេព បូព្រឹក្ស សម្ដែងចម្រៀងនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិច ធ្វើឲ្យកក្រើកដល់មហាជន។ តាមប្រភពពីផេកអ្នកគាំទ្របានឲ្យដឹងថា តារាចម្រៀងមួយគូនេះ បានសម្ដែងបទ មហានគរ និង ទេវរាជ ជាមួយនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។

G-Devith
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស អ្នកគាំទ្រខានបានឃើញការសម្ដែងរួមគ្នារវាង លោក G-Devith និង អ្នកនាង ទេព បូព្រឹក្ស​ យូរមកហើយ ដែលធ្វើឲ្យការសហការលើកនេះ រំជើបរំជួលខ្លាំង។ ក្រឡេកទៅមើលទិដ្ឋភាពនៃការសម្ដែងនេះវិញ យើងឃើញថា តារាចម្រៀងទាំង២ដាក់ចិត្តដាក់កាយជាខ្លាំង អមទៅដោយរបាំប្រពៃណីខ្មែរគួរឲ្យចាប់អារម្មណ៍។

ទេព បូព្រឹក្ស

មិនតែប៉ុណ្ណោះ ក្នុងថ្ងៃសម្ដែងចម្រៀងម្សិលមិញ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជាថ្ងៃគម្រប់ខួបថ្ងៃសាងស្នេហារវាង លោក G-Devith និង អ្នកនាង ទេព បូព្រឹក្ស ដែលពួកគេទទួលបានចំណងដៃបុត្រដ៏គួរឲ្យស្រឡាញ់មួយរូបផងដែរ៕

G-Devith

ប្រភព៖ MY DitWay

  លោក G-Devith និង អ្នកនាង ទេព បូព្រឹក្ស
  លោក G-Devith និង អ្នកនាង ទេព បូព្រឹក្ស
G-Devith
ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស