កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី ដ៏ល្បីល្បាញ់ អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងការបង្ហោះរូបលើកនេះ។ នៅក្នុងនោះ តារាស្រីរូបនេះ បានបង្អួតរាង ជាមួយនឹងឈុត Evening Gown រំលេចទៅដោយត្បូងពេជ្រ ទាក់ភ្នែកមែនទែន។
ជាពិសេស អ្នកនាង ឱក សុគន្ធកញ្ញា នៅតែមានរូបរាងស្រឡូន មិនចាញ់ក្រមុំៗ មិនចាញ់បវរកញ្ញានោះទេ ចំណែកឯ ការតុបតែងមុខវិញ ឃើញថា លេងស្ទាយ៍ដូចទៅនឹងបវរកញ្ញាផងដែរ ធ្វើឲ្យមហាជនប្លែកភ្នែក នាំគ្នាចូលខមិនសរសើរតារាស្រីរូបនេះ មិនដាច់ពីមាត់ថា រាងស្អាត ដូចបវរកញ្ញា។
គួរបញ្ជាក់ផងដែរថា តារាស្រីសម្លេងមាសរូបនេះ បង្ហោះរូបតុបតែងខ្លួនស្រស់ស្អាតបែបនេះ គឺនៅក្នុងកម្មវិធី The Voice Cambodia Season 3 ដែលនាងគឺជាគណកម្មការ ដែលមានកូនក្រុមចំនួន៤នាក់។ លើសពីនោះ អ្នកនាង តែងតែបង្ហាញខ្លួនជាមួយនឹងការតុបតែងខ្លួនស្រស់ស្អាតជានិច្ច៕
ប្រភព៖ Aok Sokunkanha - ឱក សុគន្ធកញ្ញា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]