ភ្នំពេញ៖ ក្រៅពីអាជីពក្នុងវិស័យសិល្បៈចម្រៀងហើយនោះ ថ្មីៗនេះ បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមហាជនជាច្រើន យកចិត្តទុកដាក់យ៉ាងខ្លាំង បន្ទាប់ពីមានការបង្ហាញពីទិដ្ឋភាពក្នុងផ្ទះថ្មី របស់កំពូលតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា។
ក្នុងនោះដែរ តាមរយៈការបង្ហោះវីដេអូរបស់ ពិធីករដ៏មានប្រជាប្រិយភាព លោក សុខ រ៉ាស៊ី បានបង្ហាញឲ្យឃើញពីកម្មវិធីរៀបចំឡើងគេហដ្ឋានថ្មីរបស់ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា យ៉ាងសប្បាយរីករាយ ដោយមានភ្ញៀវកិត្តិយសជាច្រើន បានមកចូលរួមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ តាមរយៈនេះ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗ ពីទិដ្ឋភាពនៅក្នុងផ្ទះថ្មីរបស់តារាចម្រៀងស្រីរូបនេះ ដែលមើលទៅពោរពេញដោយភាពស្រស់ស្អាត មានការរៀបចំ ការតុបតែងយ៉ាងលេចធ្លោ ទាំងសម្ភារប្រើប្រាស់ផ្សេងៗនៅផ្ទះ សុទ្ធប្រណីត ជួយរំលេចសម្រស់សោភ័ណភាពនៅក្នុងផ្ទះថ្មី ឲ្យកាន់តែស្រស់បំព្រង ផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]