កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីល្បាញ អ្នកនាង ទេព បូព្រឹក្ស បានបង្ហោះសារជូនពរស្វាមីជាទីស្រឡាញ់ លោក G-Devith ដែលជាតារារ៉េបលំដាប់កំពូលក្នុងប្រទេសកម្ពុជា។ ជាមួយនឹងសារជូនពរខួបកំណើតដ៏ផ្អែមល្ហែមដែលមានអត្ថន័យថា៖


បើក្រឡេកទៅមើលរូបភាពដែលបង្ហោះវិញនោះគឺ ពិតជាគួរឲ្យស្រឡាញ់មែនទែន អ្នកនាង ទេព បូព្រឹក្ស និង ស្វាមី ថតនៅឯទីក្រុងប៉ារីស ប្រទេសបារាំង គ្រាន់តែឃើញក៏ដឹងថា មានក្ដីសុខប៉ុណ្ណាដែរ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ នៅមិនទាន់ឲ្យកាដូទៅកាន់ G-Devith នៅឡើយនោះទេ ធ្វើឲ្យហ្វេនៗចាំអ៊ុតមើលគ្រប់ៗគ្នា ដឹងតែមិនមែនតូចនោះទេឆ្នាំនេះ។

បើនិយាយពីជីវិតស្នេហារបស់តារាចម្រៀងប្រុសស្រីទាំងពីររូបនេះវិញ ពួកគេស្រឡាញ់យ៉ាងល្អុងល្អឺន បង្កើតបានជាគ្រួសារតូចមួយដ៏មានសុភមង្គល។ ជាពិសេស ជារៀងរាល់ឆ្នាំ អ្នកទាំងពីរតែងតែមានអ្វីថ្មីៗ បង្កើតអារម្មណ៍ពិសេសឲ្យគ្នាទៅវិញទៅមកជានិច្ច៕



ប្រភព៖ Tep Boprek



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com