កម្សាន្ត៖ អាចនិយាយបានថា ស្ទើរតែគ្រប់តែសកម្មភាពទៅហើយ ពីតារាចម្រៀងប្រុសស្រី លោក ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស ដែលបានទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ខណៈកាលពីពេលកន្លងទៅនេះ អ្នកទាំងពីរក៏បានបង្ហាញពីការងារថ្មី ក្នុងការចូលរួមកម្មវិធី Fashion និងការងារផ្សេងៗទៀត នៅឯក្រៅប្រទេស។ 

ងួន ចាន់ដេវីត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះវិញ គូស្នេហ៍តារាប្រុសស្រីទាំងពីរដួង ស្រាប់តែទាញយកការយកចិត្តទុកដាក់ ពីហ្វេនៗម្ដងទៀតហើយ ក្រោយពីបានចេញមកបង្ហោះរូបភាព នៅឯព្រលានយន្តហោះ ដើម្បីត្រៀមខ្លួនចេញទៅក្រៅប្រទេស ជាមួយនឹងសាររៀបរាប់ប្រាប់ថា ពួកគេកំពុងត្រៀមទៅប្រទេសអង់គ្លេស ដោយមានគម្រៀងថ្មីមួយនេះ។

ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស

ក្នុងនោះដែរ បើទោះបីជា ការចេញទៅក្រៅប្រទេសលើកនេះ តារាប្រុសស្រីទាំងពីររូប លោក ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស មិនបានបញ្ជាក់ច្បាស់ៗថា ទៅធ្វើអ្វីនោះទេ តែបណ្ដាអ្នកគាំទ្រជាច្រើន នឹងរង់ចាំមើលពីការងារថ្មីរបស់អ្នកទាំងពីរ ក៏ដូចជាសង្ឃឹមថា នឹងមានអ្វីប្លែកអស្ចារ្យ សម្រាប់ទស្សនិកជន ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

ទេព បូព្រឹក្ស 
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស
ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស
ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត