កម្សាន្ត៖ ប្រិយមិត្តដែលនិយមគាំទ្រតារាចម្រៀងរ៉េប លោក G-Devith ច្បាស់ជាដឹងហើយថា កាលពីម្សិលមិញ ត្រូវនឹងថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាថ្ងៃប្រគុំតន្ត្រីដ៏ធំ ដែលចូលរួមដោយតារាចម្រៀងល្បីៗជាច្រើនរូប ជាពិសេស គឺវត្តមានរបស់លោក G-Devith នេះតែម្ដង។

G-Devith
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ មិនថា អ្នកទស្សនាខនសឺតផ្ទាល់ និង អ្នកទស្សនាតាមឡាយនៅក្នុងគណនីហ្វេសប៊ុក មានការចាប់អារម្មណ៍នោះ គឺ តារាចម្រៀងរ៉េបរូបនេះ បានច្រៀងមិនឈប់ រហូតទៅដល់២១បទ ដែលធ្វើឲ្យសម្លេងអ្នកគាំទ្រហ៊ោសឹងតែបែកបំពង់ក។

G-Devith

មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ បានធ្វើឲ្យឆាកតន្ត្រីខនសឺតមួយនេះ កាន់តែមានភាពសប្បាយរីករាយ តាមរយៈបទចម្រៀងរបស់ខ្លួន ដែលសុទ្ធតែជាបទល្បីៗ ពេញនិយម។ លើសពីនោះ ហ្វេនៗបានសង្កេតឃើញថា G-Devith ឡើងច្រៀងទាំងឈឺ ប៉ុន្ដែលោកនៅតែធ្វើបានល្អ មិនឲ្យហ្វេនខកចិត្តនោះទេ៕

ប្រភព៖ G-Devith

G-Devith
G-Devith
G-Devith
G-Devith
G-Devith
G-Devith

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត