កម្សាន្ត៖ ជាការពិតណាស់ តារាចម្រៀងរ៉េប G-Devith តែងតែទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន ដែលលោកជាតារារ៉េប ដែលលើកស្ទួយវប្បធម៌ខ្មែរតាមរយៈបទចម្រៀង។ ក្រឡេកទៅមើលការតែងខ្លួនរបស់រូបលោកវិញ ពិតជាមានភាពហឺហាស៊ីវីល័យ ប្រើប្រាស់សម្ភារៈនិយម ប្រ៊េនម៉ាកល្បីៗ។
អ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ទៀតនោះគឺ ឈុតសម្លៀកបំពាក់មួយឈុត និង ស្បែកជើង ត្រូវបានហ្វេនទម្លាយតម្លៃឲ្យដឹងថា ខ្ទង់ម៉ឺនដុល្លារឯណោះ។ នៅក្នុងនោះ អាវក្រៅ ម៉ាក Louis Vuitton មានតម្លៃដល់ទៅ 11200ដុល្លារ រីឯ ស្បែកជើងម៉ាកនេះ តម្លៃ 6965ដុល្លារ។
មិនតែប៉ុណ្ណោះ ខោក្នុងម៉ាក BALENCIAGA មានតម្លៃដល់ទៅ 108ដុល្លារឯណោះ នៅមានអាវ និង ខោទៀត ដែលមិនទាន់ដឹងតម្លៃ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ គេជឿថា G-Devith ចំណាយមិនក្រោយម៉ឺនដុល្លារនោះទេ ចំពោះមួយឈុតឡើងឆាកខនសឺតកាលពីម្សិលមិញនេះ៕
ប្រភព៖ G-Devith Fan club
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]