ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ នៅលើបណ្ដាញសង្គមរបស់ តារាស្រី ដួង ម៉ានិច តែងតែបានបង្ហាញសកម្មភាព ជាលក្ខណះគូស្នេហ៍នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលមើលទៅពិតជាមានភាពរីករាយ ពោរពេញទៅដោយក្ដីសុខតែម្ដង។

លើសពីនេះទៅទៀត កញ្ញា ដួង ម៉ានិច និងលោក Lyderzz ធ្លាប់បានដើរកម្សាន្តទៅក្រៅប្រទេស និងបានបង្ហោះរូបផ្អែមល្ហែម ធ្វើឲ្យហ្វេនរំភើបជំនួសគ្រប់គ្នា។ មិនតែប៉ុណ្ណោះ បើនិយាយពីទំនាក់ទំនងបច្ចុប្បន្ន អ្នកទាំងពីរ ហាក់កាន់តែយល់ចិត្តគ្នាខ្លាំងឡើងទ្វេដង បើមើលតាមរូបភាព និងវីដេអូ ដែលគូស្នេហ៍មួយគូនេះធ្លាប់បង្ហោះ។


ជាក់ស្ដែង ថ្មីៗនេះកញ្ញា ដួង ម៉ានិច និងលោក Lyderzz បានថ្វើឲ្យគ្រួសារទាំងសងខាង មិត្តភក្ដិជិតឌិត រួមទាំងហ្វេនអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ហើយរំភើបគ្រប់គ្នា ខណៈគូស្នេហ៍មួយគូនេះ បង្ហើបពីដំណឹងការរៀបមង្គលការរបស់អ្នកទាំងពីរដូច្នេះ។ ហើយការរៀបមង្គលការរបស់គូស្នេហ៍មួយគូនេះ នឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះឬយ៉ាងណា ហ្វេនរង់ចាំអ៊ុតមើលទាំអស់គ្នា៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]