កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងរ៉េប G-Devith បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង តាមរយៈវីដេអូមួយដែលបានបង្ហោះនៅក្នុងតិកតុក។ នៅក្នុងនោះ គេឃើញ តារាប្រុសរូបនេះ បង្ហាញក្បាច់រាំនៅលើឆាកតន្ត្រីជាមួយនឹងបទចម្រៀងកូរ៉េ Lucifer របស់ក្រុម Shinee ដែលល្បីល្បាញជាខ្លាំងនៅក្នុង K-pop។
ជាពិសេស ហ្វេនៗបានស្រែកហ៊ោសឹងតែដាច់បំពងក ដោយសារតែមិននឹកស្មានថា G-Devith ក៏ចេះរាំចម្រៀង K-pop បានគួរឲ្យទាក់ទាញ ដែលនេះជាជំនាញថ្មីដែលហ្វេនទើបនឹងដឹងផងដែរ។ មិនតែប៉ុណ្ណោះ តារារ៉េបរូបនេះ ក៏ជាអ្នកគាំទ្រតារាកូរ៉េផងដែរ ដែលឈ្មោះលោក G-Devith បានមកពីអាយដលខ្លួន G-Dragon។
លើសពីនោះទៅទៀត បើយើងមើលតែវីដេអូ មិនស្គាល់ GD នោះ យើងប្រាកដជាគិតថា តារាកូរ៉េកំពុងតែរាំនៅក្នុងការប្រគំតន្ត្រីជាមិនខាន៕
ប្រភព៖ TheaVy
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]