កម្សាន្ត៖ កាលពីយប់មិញនេះ តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន បានបង្ហាញវត្តមាននៅក្នុងកម្មវិធី The Cambodia Night នៅ Xiamen ទឹកដីប្រទេសចិន។ ជាមួយគ្នានេះ រូបនាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរ៉ូបដ៏ស្រស់ស្អាត មានប៉ាក់អក្សរខ្មែរថែមទៀតផង។

អ្វីដែលគួរឲ្យទាក់ទាញទៀតនោះ យូប៊ីន បានសរសេរសារបង្ហោះអមជាមួយនឹងរូបភាពរបស់ខ្លួនបញ្ជាក់អំពីម៉ូតរ៉ូបជាម៉ូតយ័ន្ដធាតុទាំង៥របស់ខ្មែរនោះគឺ “ន ទឹក” “ម ដី” “ព ភ្លើង” “ទ ខ្យល់” យ អាកាស” ដែលវាបានបង្ហាញនៅលើរ៉ូបយ៉ាងប្រណិត។

ជាពិសេស វត្តមានរបស់ យូប៊ីន តែងតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គមផ្ដោតចំណាប់អារម្មណ៍ទៅលើរូបនាងជានិច្ច ដែលគ្រប់កម្មវិធីទាំងក្នុងប្រទេសនិងក្រៅប្រទេសតារាស្រីរូបនេះ ខិតខំផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈគំនិតច្នៃប្រឌិតគឹបង្ហាញជាម៉ូតសម្លៀកបំពាក់ ដែលទង្វើនេះ ធ្វើឲ្យមហាជនមានការកោតសរសើរមិនដាច់ពីមាត់៕
ប្រភព៖ Shin Yubin ស៊ីន យូប៊ីន






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]