កម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងដ៏ល្បីល្បាញប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានមានកិត្តិយស ដើរលើកម្មវិធី Red carpet the 77th annual cannes film festival 2024 នៅឯទីក្រុង cannes ប្រទេសបារាំង។

ជាមួយគ្នានេះ យូប៊ីន បានបង្ហាញនូវឈុតសម្លៀកបំពាក់ដ៏ស្អាតអស្ចារ្យចំនួន៣ឈុត សរុបនៃការចូលរួមកម្មវិធីនេះ ដែលឈុតនីមួយៗពិតជាមានភាពស្រស់ស្អាតលេចធ្លោរ។ ជាពិសេស ឈុតទី៣ ដែលជាឈុត "នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក" ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែម៉៉ូត និង អត្ថន័យនៃឈុតមួយនេះ។

យោងទៅតាមការបង្ហោះរបស់ យូប៊ីន ផ្ទាល់បានរៀបរាប់ថា "ឈុតទី៣លើកម្រាលព្រំ the77th cannes film festival ទីក្រុងកានប្រទេសបារាំង ឈុត"នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក" មិនមែនច្បាំងតែលើសឹកសង្រ្គាមតែច្បាំងនិងចំនេះវិជ្ចា ច្បាំងនិងភាពទន់ខ្សោយនិងភាពភ័យខ្លាចរបស់ខ្លួនឯងដូចគ្នា ។

ឈុតនេះនាងខ្ញុំចង់បង្ហាញពីភាពរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយរបស់ស្រ្តីខ្មែរ ដែលមានការបូកបញ្ចូល ល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ចីបេតិកភណ្ឌវិប្បធម៌អរូបីនៃមនុស្សជាតិឆ្នាំ2005របស់អង្គការយូណេស្កូ។
នេះជាចំណែកតូចមួយក្នុងការជួយផ្សព្វផ្សាយវិប្បធម៌ដ៏ផូរផង់របស់កម្ពុជាទៅកាន់ពិភពលោកដែលនាងខ្ញុំអាចធ្វើបានបើមានខ្វះចន្លោះត្រង់ណាសូមមេត្តាខន្តីអភ័យទោសទុកជាមុននិងសូមគោរពអរគុណប្រជាជនកម្ពុជាទាំងអស់ដែលផ្តល់កម្លាំងចិត្តពីចម្ងាយ។"
តាមរយៈឈុតនេះ កញ្ញា យូប៊ីន ត្រូវបានមហាជនស្ងើចសរសើរពេញបណ្ដាញសង្គម និង មានក្ដីរំភើបចំពោះសមិទ្ធផលដ៏អស្ចារ្យ ដែលតំណាងឲ្យកិត្តិយសប្រទេសជាតិផងដែរ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]