កម្សាន្ត៖ ក្រៅពីអាជីពជាតារាសម្ដែង ដែលតែងតែបង្ហាញសមត្ថភាពដ៏ល្អ ធ្វើឲ្យអ្នកគាំទ្រមានការពេញចិត្តហើយ តារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន ក៏បានធ្វើឲ្យទស្សនិកជនតាមដាន រាល់សកម្មភាពរបស់នាង ពេលចូលកម្មវិធីផ្សេងៗជាច្រើន ទាំងក្នុងនិងក្រៅស្រុក ជាពិសេស ការបង្ហាញស្ទាយ៍តុបតែងខ្លួនរបស់នាង តែម្ដង។

ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ ក៏បានបង្ហាញរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ដែលបានបង្ហាញពីស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ស្អាត ពោរពេញដោយភាពទាន់សម័យ ជាមួយនឹងឈុតអាវសំពត់វែងពណ៌ស និងលេងស្ទីលពាក់វែនតាខ្មៅ ដ៏គួរឲ្យចាប់អារម្មណ៍ ទៀតផង។

ទន្ទឹមនឹងនេះ ក្រោយពីបានឃើញហើយ ហ្វេនៗជាច្រើន ក៏បានបង្ហាញពីការពេញចិត្ត ទៅលើភាពស្រស់ស្អាត និងការរៀបចំខ្លួនយ៉ាងលេចធ្លោ របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]