កម្សាន្ត៖ អាចនិយាយបានថា សម្រាប់តារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន តែងតែធ្វើឲ្យអ្នកគាំទ្រ មានការពេញចិត្ត រាល់ការបង្ហាញសកម្មភាពផ្សេងៗ មិនថា កម្មវិធីទាំងក្នុងនិងក្រៅស្រុក ដោយមានការបង្ហាញស្ទាយ៍តុបតែងខ្លួន យ៉ាងស្រស់ស្អាតឆើតឆាយ បូករួមទាំងបានបង្ហាញពីវប្បធម៌ខ្មែរ ទៀតផង។

ថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ ក៏បានបង្ហាញរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម ក្រោយពីបានចូលរួមកម្មវិធីរបស់ម៉ាកគ្រឿងអលង្កាប្រណីត BVLGARI ដែលបានរៀបចំនៅខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែកុម្ភៈកន្លងទៅនេះ ក្នុងនោះដែរ កញ្ញា ស៊ីន យូប៊ីន បានបង្ហាញស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតផ្កាឈូកស្រាល ពោរពេញដោយភាពទាក់ទាញ គួបផ្សំនឹងគ្រឿងអលង្កាប្រណីត ដែលជួយលើកសម្រស់នាង ឲ្យកាន់តែមានភាពស្រស់ស្អាតទាក់ទាញខ្លាំងឡើង។

ទន្ទឹមនឹងនេះ ក្រោយពីបានឃើញហើយ ហ្វេនៗជាច្រើន ក៏បានបង្ហាញពីការពេញចិត្ត ទៅលើភាពស្រស់ស្អាត និងការរៀបចំខ្លួនយ៉ាងលេចធ្លោ របស់ តារាស្រីរូបនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖


















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]