កម្សាន្ត៖ កាលពីយប់មិញនេះ វត្តមានរបស់អតីតតារាចម្រៀង​កូរ៉េ​ Seungri បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។ មិនតែប៉ុណ្ណោះ រូបលោកបានធ្វើពិធីខួបកំណើតរបស់ខ្លួន យ៉ាងសប្បាយរីករាយ នៅ​ឯ Prince Brewing ក្នុងទីក្រុងភ្នំពេញ។

Seungri 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ គេបានឃើញវត្តមានរបស់តារាចម្រៀងរ៉េប G-Devith បានទៅទទួលស្វាមគមន៍ Seungri យ៉ាងកក់ក្ដៅជាខ្លាំង។ លើសពីនោះ លោក​ G-Devith ក៏បានឡើងច្រៀងចម្រៀងកូរ៉េរបស់ក្រុម Big Bang ជាមួយ Seungri ដែលជាអតីតសមាជិកនេះផងដែរ។

Seungri 

គួរបញ្ជាក់ផងដែរថា លោក ងួន ចាន់ដេវីត គឺជាអ្នកគាំទ្រមួយរូបរបស់ក្រុម Big Bang ដែលរូបលោកក៏នៅតែស្រឡាញ់គាំទ្រ Seungri ដ៏ដែល។ ពិសេស Seungri បាននិយាយថា លោកនឹងនាំ G-Dragon មកលេងស្រុកខ្មែរទៀតផង៕

ប្រភព៖ ​Seyhaheng

 G-Devith 
 G-Devith និង Seungri
 G-Devith និង Seungri
@seyhaheng_ #gdevith #seungri #bigbang ♬ 뱅뱅뱅 (BANG BANG BANG) - BIGBANG
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត