ថ្មីៗក្តៅៗមុននេះ រឿងភាគបែបទេពមច្ឆាដ៏គួរឲ្យទាក់ទាញបានប្រកាសជាផ្លូវការ ក្រោមការផលិតរបស់ទូរទស្សន៍ដ៏ពេញនិយមឈានមុខគេក្នុងប្រទេស ហង្សមាស​ HDTV ។

«មេឆា» គឺជាចំណងជើងសម្រាប់ភាពយន្តភាគមួយដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ ដែលក្រោយការបង្ហោះ Poster ផ្លូវការភ្លាមៗ សង្កេតជើញថាមានការបញ្ចេញមតិសរសើរនិងត្រៀមរង់ចាំទស្សនាយ៉ាងព្រោងព្រាតតែម្តង។ ជាក់ស្តែងសូម្បីតួឯកស្រីផ្ទាល់ កញ្ញា មាន សូនីតា ក៏បាន Share ចែករំលែកពីអារម្មណ៍ដ៏រំភើបក្រោយបានឃើញរឿងភាគដែលខ្លួនបានសម្តែងមួយនេះប្រកាសចេញផ្សាយឆាប់ៗនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់រឿង «មេឆា» អាចទំនងជារឿងភាគទិញសិទ្ធផលិតពីកូរ៉េ បើតាមមើលនូវក្រេឌីតលើ Poster ហើយជាពិសេសគឺបានដឹកនាំសម្តែងដោយអ្នកដឹកនាំដ៏មានបទពិសោធន៍និងស្នាដៃល្អជាច្រើនក្រាស់ក្រែល លោក ខាំ ភូរិ ។

គួបញ្ជាក់ផងដែរថា រឿង «មេឆា» ទើបនឹងបញ្ចេញតួឯកស្រីតែម្នាក់ឯងម្នាក់ប៉ុណ្ណោះ ពោលគឺពុំទាន់បានដឹងថាតើតារាប្រុសរូបណាដែលនឹងក្លាយជាតួឯកក្នុងរឿងភាគមួយនេះនៅឡើយទេ។ យ៉ាងណាមិញ ទូរទស្សន៍ ហង្សមាស​ HDTV ក៏ពុំទាន់ប្រកាសនូវថ្ងៃចាក់ផ្សាយជាផ្លូវការនូវឡើយទេ ដូច្នេះមានតែតាមដានទាំងអស់គ្នាលើផេក Hang Meas Khmer Drama ពីថ្ងៃចាក់ផ្សាយផ្លូវការរបស់រឿងភាគមួយនេះ៕

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
Poster ផ្លូវការ រឿងភាគបែបទេពមច្ឆា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា