ភ្នំពេញ៖ សូមចូលរួមរំលែកទុក្ខទៅកាន់ លោក ងួន ចាន់ដេវីត ដែលថ្មីៗនេះ លោកបានបាត់បង់សមាជិកគ្រួសារម្នាក់ ដោយម្ដាយមីងបានទទួលមរណភាព។ មុននេះបន្ដិច នៅក្នុងគណនីហ្វេសប៊ុនរបស់លោក G-Devith បានប្ដូររូបប្រូហ្វាល់ ដាក់ជារូបគោរពវិញ្ញាណក្ខន្ធវិញ ធ្វើឲ្យអ្នកគាំទ្រនាំគ្នាចូលរួមរំលែកទុកពេញបណ្ដាញសង្គម។
ជាមួយគ្នានេះ នៅក្នុងផេកផ្លូវការរបស់តារារ៉េបរូបនេះ បានដាក់ Story បញ្ជាក់អំពីការបាត់បង់សមាជិកគ្រួសារដ៏សំខាន់ផងដែរ។ ដោយនៅក្នុងនោះលោកបានសរសេរសាររៀបរាប់បង្ហាញពីអារម្មណ៍សោកស្ដាយ ដែលមិនគួរណាអ្នកមីងទៅលឿនយ៉ាងនេះសោះ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២២កន្លងទៅនេះ លោក ជី ដេវីត ក៏បានបាត់បង់លោកពូម្នាក់ទៅហើយ ចំណែកឆ្នាំ២០២៤នេះ អ្នកមីងក៏លាចាកលោកទៀត។ ទន្ទឹមនឹងនេះ អ្នកគាំទ្របាននាំគ្នាចូលខមិនជាបន្ដបន្ទាប់ ដើម្បីជាការគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាបង្ហាញការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]