កម្សាន្ត៖ កាលពីថ្មីៗនេះ តារាសម្ដែងស្រី ដែលត្រូវបានគេស្គាល់ថាជា រាជនីក្រម៉ាខ្មែរ កញ្ញា មាន សូនីតា ត្រូវបានអញ្ជើញឲ្យទៅចូលរួមកម្មវិធីដើរលើកម្រាលព្រំក្រហមរបស់កម្មវិធី Cannes Film Festival 2024។ មិនខុសពីកេរ្តិ៍ឈ្មោះនោះទេ រូបនាង បានបង្ហាញឈុតក្រម៉ាខ្មែរយ៉ាងស្អាតអស្ចារ្យ។

ចំពោះឈុតដែល សូនីតា គ្រងដើរលើកម្រាលព្រំក្រហមនេះ មានឈ្មោះថា "រាជនីក្រមាលើកម្រាលព្រំក្រហមទីក្រុងកាន " ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាម តាមរចនាបថបុរាណ ទំនើប។ ជាមួយនឹងមួកក្រមា កែខៃច្នៃតាមដាននៃមួកស្លឹកត្នោតដែលបងប្អូនប្រជាកសិករ និងបងប្អូនប្រជាជនខ្មែរនិយមប្រើប្រាស់នាបុរាណកាលរហូតដល់បច្ចុប្បន្នរចនាបថ និងការច្នៃម៉ូត ទៅលើរ៉ូប និង មួករបស់នាងគឺឈរលើគោលការណ៍ «អភិវឌ្ឍន៍ដើម្បីអភិរក្ស» ។

បើយោងតាមការបង្ហោះរៀបរាប់របស់ តារាសម្ដែងស្រី មាន សូនីតា ផ្ទាល់ បានសរសេរឈ្មោះឈុតនេះមួយទៀត ហៅថា ៚រាជនីក្រមាយ័ន្តខ្មែរ៚ ។ មិនតែប៉ុណ្នោះ រូបនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកកាសែតរហូតដល់កាសែតអន្តរជាតិចុះផ្សាយលើគេហទំព័រផងដែរ។
ដើម្បីឲ្យដឹងច្បាស់អំពីឈុតមួយនេះ សូមអានខាងក្រោម៖
៚រាជនីក្រមាយ័ន្តខ្មែរ៚ រាជនី»ចង់សំដៅទៅលើស្ត្រីដែលមានឋានៈនិងសំលេងមានឥទ្ធិពល។...
Posted by Mean Sonyta មាន សូនីតា on?nbsp;



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]