ភ្នំពេញ៖ តាមចម្រៀង ងួត ចាន់ដេវីត កំពុងទទួលបានការគាំទ្រជាខ្លាំង ក្នុងវិស័យចម្រៀង ដែលបណ្តាលឲ្យកេរ្តិ៍ឈ្មោះរបស់លោកនៅតែមានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់ពីគ្រប់ស្រទាប់យុវវ័យ ។

ថ្មីៗនេះ  នៅលើគណនីរបស់ឪពុកតារាចម្រៀងរូបនេះ បានបង្ហោះរូបថត ថតជាមួយ ដេវីត និងបានបង្ហាញម៉ូដែលរថយន្តស៊េរីថ្មីទំនើបពណ៌ ដែលលោកបានទិញជូន នាឱកាសបុណ្យលោកឪពុកប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងនេះកាន់តែបង្ហាញឲ្យទស្សនិកជន មិត្តអ្នកគាំទ្រ ដឹងកាន់តែច្បាស់ថា ជីវិតឯកជនរបស់ លោកប៉ាកូនមួយ រូបនេះ ពិតជាមានភាពសម្បូរបែប ដោយកាលពីថ្មីៗនេះ ទើបតែទិញ ឡាន​ស្ព័​រម៉ាក Lamborghini ដែលមានតម្លៃរហូតរាប់សែនម៉ឺនដុល្លារ រំលងបានប៉ុន្មានខែ ស្រាប់តែឥឡូវ រូបលោកក៏ឆ្លៀតទិញ រថយន្តមួយបន្ថែមទៀតដែលទិញជូនឪពុក ជាការដឹងគុណ៕

ងួត ចាន់ដេវីត
ងួត ចាន់ដេវីត
ងួត ចាន់ដេវីត
ងួត ចាន់ដេវីត និងលោកឪពុក 
លោកឪពុកងួត ចាន់ដេវីត និងរថយន្តថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត