កម្សាន្ត៖ ធ្វើឲ្យហ្វេនៗកាន់តែចាប់អារម្មណ៍ជាបន្តបន្ទាប់ ខណៈដែលកាលពីកន្លងមកនេះ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែបង្ហាញស្ទាយ៍តុបតែងខ្លួនដ៏ស្រស់ស្អាត ជាមួយនឹងស្ទាយ៍ម៉ូតដ៏ទាក់ទាញ មានភាពស៊ីវីល័យ និងទាន់សម័យ។

ថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា បានចេញមកបង្ហាញរូបភាពមួយចំនួននៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ បានលេងស្ទាយ៍តុបតែងខ្លួនយ៉ាងលេចធ្លោ ក្នុងឈុតពណ៌ខៀវ រំលេចចេញភាពស៊ិ.ច.ស៊ីតិចៗ ជាមួយនឹងរូបរាង និងសម្រស់ដ៏ស្រស់ស្អាត ទៀតផង។

ជាមួយគ្នានេះដែរ នៅពេលដែលបានឃើញហើយនោះ ហ្វេនៗអ្នកគាំទ្រជាច្រើន បានចូលមកសរសើរ និងបានបង្ហាញការពេញចិត្ត ទៅស្ទាយ៍ដ៏មានមន្តស្នេហ៍របស់ តារាស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]