ប្រវត្តិសាស្ត្រ៖ បើនិយាយពីជម្លោះរវាងខ្មែរ និងសៀម បានស្តែងអោយឃើញពីកេរដំណែលប្រវត្តិសាស្ត្រ និងភាពតានតឹងដែលនៅសេសសល់ពីសង្គ្រាមប្រវត្តិសាស្ត្រដ៏វែងឆ្ងាយមួយនេះ ដែលបានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងជ្រាលជ្រៅដល់ប្រជាជាតិ ក៏ដូចជាប្រជាជនទាំងនៃប្រទេសទាំងពីរ។

ជម្លោះនេះបានកើតឡើងតាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ន ដោយសារកត្តាជាច្រើនដូចជា ការដណ្តើមឥទ្ធិពល ទឹកដី និងធនធាន និងរួមផ្សំកត្តាមួយចំនួនទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចនេះ Khmerload នឹងនាំប្រិយមិត្តទាំងអស់គ្នា មកពិភាក្សាពីអនុសញ្ញា និងជម្លោះមួយចំនួននៃប្រទេសទាំពីរខាងលើនេះ៖

សម័យអាណានិគមបារាំង (សតវត្សទី១៩ ដល់ដើមសតវត្សទី២០)

កិច្ចព្រមព្រៀងភាគច្រើនដែលកំណត់ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន ត្រូវបានធ្វើឡើងក្នុងសម័យកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំង។

·      សន្ធិសញ្ញាឆ្នាំ ១៨៦៧: សន្ធិសញ្ញានេះបានបញ្ចប់ការគ្រប់គ្រងរួមគ្នារវាងសៀម និងបារាំងលើកម្ពុជា។ ក្នុងនោះ សៀមបានទទួលស្គាល់អាណានិគមបារាំងលើកម្ពុជា ហើយបារាំងក៏បានទទួលស្គាល់ការគ្រប់គ្រងរបស់សៀមលើខេត្ត បាត់ដំបង សៀមរាប និងសិរីសោភ័ណ (បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ)

·      សន្ធិសញ្ញាឆ្នាំ ១៩០៧: នេះជាកិច្ចព្រមព្រៀងដ៏សំខាន់ដែលបានកំណត់ព្រំដែនដីគោកភាគច្រើននៃប្រទេសទាំងពីរ។ បារាំងបានទាមទារយកខេត្តទាំងបីខាងលើមកវិញពីសៀម។ ជាថ្នូរ សៀមទទួលបានទឹកដីមួយចំនួនដូចជា តំបន់ដានសៃ (ដែលសព្វថ្ងៃជាផ្នែកនៃខេត្តហ្លេយ(Loei) ប្រទេសថៃ) និងបានទទួលកោះកុង (ដែលសព្វថ្ងៃជាផ្នែកនៃខេត្តត្រាត ប្រទេសថៃ)

សម័យឯករាជ្យ (ចាប់ពីឆ្នាំ ១៩៥៣)

 បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យ ព្រំដែនរវាងប្រទេសទាំងពីរនៅតែបន្តជាបញ្ហាប្រឈម។

·      សាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ ១៩៦២: ប្រាសាទព្រះវិហារ ដែលមានទីតាំងនៅលើព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទនៃជម្លោះ។ តុលាការ ICJ បានសម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។ ថៃបានទទួលស្គាល់សាលក្រមនេះ ប៉ុន្តែជម្លោះជុំវិញតំបន់ជុំវិញប្រាសាទនៅតែបន្តកើតមានឡើងម្តងម្កាល។

·      ការបោះបង្គោលព្រំដែន: បន្ទាប់ពីសង្គ្រាមស៊ីវិលកម្ពុជា ប្រទេសទាំងពីរបានចាប់ផ្តើមដំណើរការបោះបង្គោលព្រំដែនឡើងវិញ។ ដំណើរការនេះបានប្រព្រឹត្តទៅដោយរលូននៅក្នុងតំបន់ខ្លះ ប៉ុន្តែក៏បានជួបការលំបាក និងបញ្ហាស្មុគស្មាញនៅតំបន់មួយចំនួនទៀត ជាពិសេសនៅតាមតំបន់ដែលមិនទាន់មានការព្រមព្រៀងគ្នាច្បាស់លាស់។

·     អនុសញ្ញា និងកិច្ចព្រមព្រៀងព្រំដែនសម័យថ្មី កម្ពុជានិងថៃបានចុះហត្ថលេខា “Memorandum of Understanding (MOU)” ឆ្នាំ ២០០០ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។

·     ទោះបីជាយ៉ាងណា នៅឆ្នាំ ២០០៨–២០១១ ក៏មានសង្គ្រាមតូចៗ នៅតំបន់ ព្រះវិហារ និងតំបន់ជាប់ព្រំដែន។

 អនុសញ្ញា អូវ៉ាតង វាជា កិច្ចព្រមព្រៀងកំណត់ព្រំដែន រវាង សៀម (ថៃ) និង បារាំង (តំណាងកម្ពុជា)។

·      កិច្ចព្រមព្រៀងនេះធ្វើឡើងនៅ សតវត្សទី ១៩ (មុនអនុសញ្ញា ១៩០៤ និង ១៩០៧)។ឈ្មោះ “អូវ៉ាតង” មកពី តំបន់អូរវ៉ាតង ដែលស្ថិតនៅ ព្រំដែនខេត្តបន្ទាយមានជ័យជាប់នឹងថៃ។

 ឥលូវនេះយើងនឹងបង្វែអារម្មណ៍ប្រិយមិត្តមកដឹងពីការឈ្លានពានរបស់សៀម មកលើកម្ពុជាវិញម្តង៖ សម័យបុរាណនិងសម័យកណ្ដាល៖ ការដួលរលំនៃចក្រភពអង្គរ ទំនាក់ទំនងរវាងនគរខ្មែរ (ចក្រភពអង្គរ) និងនគរសៀម (អយុធ្យា) បានប្រែក្លាយពីភាពជាមិត្តទៅជាសត្រូវចាប់តាំងពីសតវត្សរ៍ទី១៤។

ថៃដែលទើបតែងើបឡើងមានមហិច្ឆតាចង់ពង្រីកឥទ្ធិពលរបស់ខ្លួន ហើយបានវាយប្រហាររាជធានីអង្គរជាច្រើនលើក។ ការវាយប្រហារដ៏សំខាន់គឺនៅឆ្នាំ ១៤៣១ ដែលបណ្តាលឱ្យរាជធានីអង្គរដួលរលំ ហើយព្រះរាជាខ្មែរត្រូវផ្លាស់ប្តូររាជធានីទៅកាន់ទួលបាសាន និងក្រោយមកទៅលង្វែក។

សង្គ្រាមទាំងនេះបានធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងបាត់បង់ឥទ្ធិពលខ្លាំង ដែលនាំឱ្យមានការធ្លាក់ចុះចូលទៅក្នុង "យុគសម័យដ៏ខ្មៅងងឹត" នៃប្រវត្តិសាស្ត្រកម្ពុជា។

សម័យអាណាព្យាបាលបារាំង៖ ការកំណត់ព្រំដែនឡើងវិញ

នៅសតវត្សរ៍ទី១៩ កម្ពុជាស្ថិតនៅក្នុងស្ថានភាពទន់ខ្សោយ ហើយត្រូវរងសម្ពាធពីថៃ និងយួន។ ដើម្បីគេចផុតពីការត្រួតត្រារបស់ប្រទេសជិតខាង ព្រះបាទនរោត្តមបានយល់ព្រមទទួលយកអាណាព្យាបាលបារាំងនៅឆ្នាំ ១៨៦៣។ ក្នុងអំឡុងពេលនេះ បារាំងបានធ្វើការកំណត់ព្រំដែនរវាងកម្ពុជា និងថៃឡើងវិញ។ ទោះយ៉ាងណាក៏ដោយ ក៏នៅតែមានជម្លោះជាច្រើនកើតឡើង ជាពិសេសការទាមទាររបស់ថៃលើខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ។ នៅឆ្នាំ ១៩០៧ បារាំងបានចរចាជាមួយថៃដើម្បីទទួលបានខេត្តទាំងនេះមកវិញ។

ជម្លោះប្រាសាទព្រះវិហារ និងការប៉ះទង្គិចនាពេលបច្ចុប្បន្ន

ជម្លោះប្រាសាទព្រះវិហារគឺជាជម្លោះដ៏សំខាន់មួយដែលបានបន្តរហូតមកដល់សតវត្សរ៍ទី២១។ នៅឆ្នាំ ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យប្រាសាទនេះជាកម្មសិទ្ធិរបស់កម្ពុជា។ ទោះយ៉ាងណាក៏ដោយ ជម្លោះបានផ្ទុះឡើងម្តងទៀតនៅឆ្នាំ ២០០៨ នៅពេលដែលប្រាសាទនេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការប៉ះទង្គិចប្រដាប់អាវុធបានកើតឡើងជាច្រើនលើកនៅតាមព្រំដែន។

·       ឆ្នាំ ២០១១៖ ICJ បានសម្រេចឱ្យប្រទេសទាំងពីរដកទ័ពចេញពីតំបន់ជុំវិញប្រាសាទ។

·       ឆ្នាំ ២០១៣៖ ICJ បានបកស្រាយសាលក្រមឆ្នាំ ១៩៦២ ឡើងវិញ ដោយបញ្ជាក់ថា តំបន់ជុំវិញប្រាសាទគឺជាទឹកដីរបស់កម្ពុជា។

ជម្លោះប្រាសាទតាមាន់ និងប្រាសាទតាក្របី ដោយនៅថ្ងៃ ២៤ កក្កដា ២០២៥ កងទ័ពសៀម (ថៃ) បានឈ្លានពាន និងបើកការវាយប្រហារដោយអាវុធធន់ធ្ងន់មកលើកម្ពុជាមុន ដោយធ្វើអោយប៉ះពាល់ដល់ប្រជាជន និងហេដ្ធារចនាសម្ព័ន្ធ សំណងប្រាសាទខូចខាត ខ្ទេចខ្ទីគ្មានសល់ ដោយភាគីថៃមិនបានឈរលើគោលការណ៍មនុស្សធម៍ និងអនុវត្តន៍នូវបទឈប់បាញ់ដែលជាការខិតខំប្រឹងប្រែងពីបណ្តាលប្រទេសជាមិត្តក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសភូមិផងរបងជាមួយគ្នានោះទេ បែបជានៅតែបន្តកុហកបោកប្រាសទៅកាន់ពិភពលោក និងរំលោភបំពាននូវកិច្ចព្រមព្រៀងគ្មានស្រាកស្រាន្ត។

សរុបមកបានសរបញ្ចាក់អោយឃើញថា រវាងខ្មែរ និងសៀមបានឆ្លងកាត់ដំណាក់កាលជាច្រើន ដែលមានភាពចម្រូងចម្រាស ភាពស្អប់ខ្ពើម ជម្លោះជាពិសេសក្នុងសម័យការបច្ចុប្បន្ននេះ ដែលវាហាក់ដូចជាជម្លោះមួយដែលគ្មានថ្ងៃនឹងបញ្ចប់បានដោយងាយនោះឡើយ នេះគឺជាកំណត់ហេតុប្រវត្តិសាស្ត្រដែលពោរពេញដោយភាពក្តៅគគុក និងតានតឹងព្រំដែនរវាងប្រទេសទាំងពីរ។

ប្រវត្តិសាស្ត្រ ខ្មែរ–សៀម បង្ហាញពីការតស៊ូដើម្បីថ្វាយជាតិ និងទឹកដីជាតិ។

ដូចនេះក្នុងនាមយើងជាយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិ កប្បីខិតខំសិក្សារៀនសូត្រក្រេបយកនូវចំណេះដឹង សម្រាប់យកមកអភិវឌ្ឃន៍ខ្លួន ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល។ ប្រវត្តិសាស្ត្រ បង្រៀនយើងថា

កម្ពុជាមានតម្លៃយ៉ាងខ្លាំងក្នុងការរក្សា និងការពារអធិបតេយ្យភាពជាតិ។

 យើងជាកូនខ្មែរត្រូវស្រឡាញ់ ការពារ និងថែរក្សាទឹកដីជាតិជានិច្ច!

ប្រភព៖  internet

អត្តបទដោយ៖ Kim

កែសម្រួល៖ Min

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]