សហរដ្ឋអាមេរិក៖ ប្តីប្រពន្ធ២នាក់ រស់នៅរដ្ឋ Tennessee ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានដាក់ទោស កូនស្រីអាយុ៥ឆ្នាំ ដោយឲ្យផឹកជាមួយនឹង ទឹកសូដារស់ជាតិទំពាំងបាយជូរ លាយជាមួយទឹក ច្រើនពេករហូតដល់ស្លាប់។

តាមប្រភពពត៌មាន បានឲ្យដឹងថា ឈ្មោះ Randall Vaughn អាយុ៤១ឆ្នាំ និង Mary Vaughn អាយុ៥៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ឃាតកម្មកំរិតទី១ ដោយការមិនយកចិត្តទុកដាក់ ជាមួយនឹងកូន រួមជាមួយនឹង ការបំពានលើកុមារ។ យ៉ាងណាមិញ ប៉ូលីសបានបញ្ជាក់ថា ប្តីប្រពន្ធទាំង២នាក់នេះ បានសម្រេចចិត្តដាក់ ពិន័យកូនស្រី របស់ខ្លួនបែបនេះ គឺមកពីនាងបានលួចផឹក ទឹកសូដាទំពាំងរបស់ម្តាយចុង (Mary Vaughn) របស់នាង ហើយខឹងពេកពួកគេ ក៏បានបង្ខំឲ្យក្មេងស្រីតូចនេះ ផឹកទឹកសូដានោះអស់២លីត្រ រួមជាមួយនឹងទឹក ក្នុងរយៈពេល ១ទៅ២ម៉ោង។ បន្ទាប់ពីបានបញ្ជូនទៅមន្ទីរ ក្មេងស្រីរងគ្រោះឈ្មោះ Alexa បានស្លាប់ ក្រោយពេលកើតហេតុ២ថ្ងៃ ព្រោះតែជាតិទឹកនៅក្នុង ខ្លួនរបស់នាងលើសកំរិត ដែលបណ្តាលឲ្យ ខួរក្បាលចុះខ្សោយ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថា Alexa ទើបតែមកនៅជាមួយ នឹងឪពុកបាន៣ខែប៉ុណ្ណោះ ដោយសារតែនៅផ្ទះចាស់ដែលនាងរស់នៅ គឺគ្មានអ្នកមើលថែ។

ពិតជាចិត្តដាច់មែន បង្ខំកូនស្រីតូចមួយ ឲ្យផឹកទឹករហូតដល់ស្លាប់បែបនេះ។ តើប្រិយមិត្តយល់យ៉ាងចំពោះទង្វើរបស់ឪពុក និងម្តាយចុងបែបនេះ?



ប្រភព៖ បរទេស

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]