បរទេស៖ ក្រោយពីមាន សោកនាដកម្មនៃការ ធ្លាក់យន្តហោះ MH-17 របស់ប្រទេសម៉ាឡេស៊ី មកទល់នឹង ពេលនេះមិនទាន់ មានអ្នកណាចេញ មុខទទួលខុសត្រូវ ចំពោះហេតុការណ៍នេះ នៅឡើយទេ។

ស្របពេលនេះដែរ ក៏មានចម្ងល់មួយ លើកឡើងថា ហេតុអ្វីបានជា យន្តហោះមួយគ្រឿងនោះ ធ្វើដំណើរឆ្លងកាត់ តំបន់ដែលកំពុង មានការប្រយុទ្ធគ្នា ទៅវិញបើទោះ បីជាមានការ ព្រមានពីក្រុម តាមដានសុវត្ថិភាព សម្រាប់ដែនអាកាស ជុំវិញទ្វីអ៊ឺរ៉ុប តាំងពីខែ មេសាមកម្ល៉េះ។

យោងតាមរបាយការណ៍ ដែលបានមកពី ក្រុមស៊ើបអង្កេតចំពោះ គ្រោះថ្នាក់ដែនអាកាស បានសន្និដ្ឋានជំហានដំបូងថា ហេតុការណ៍ដ៏អាក្រក់ នេះអាចកើតឡើង បាននោះក៏ ដោយសារតែអ្នកបើកបរ យន្តហោះ MH-17 មិនខ្វល់ចំពោះការ ព្រមានជាច្រើន របស់ក្រុម អាជ្ញាធរតាមដាន សុវត្ថិភាពផ្លូវអាកាស និងនៅតែ បន្តហោះឆ្លងកាត់ ទីក្រុង Donetsk ភាគខាងកើតនៃ ប្រទេសអ៊ុយក្រែន ដែលជាតំបន់ ហាមឃាត់ព្រោះថា នៅទីនោះកំពុង តែមានការ បាញ់បោះដាក់គ្នា រវាងក្រុមគាំទ្រ រដ្ឋាភិបាលប្រទេស អ៊ុយក្រែន និងក្រុមឧទ្ទាមផ្តាច់ខ្លួន។

មូលហេតុសំខាន់ ដែលគួរអោយ សន្មត់បាននោះគឺថា យន្តហោះម៉ាឡេស៊ី តែងតែប្រើប្រាស់ ផ្លូវមួយនេះ សម្រាប់ហោះហើរ ពីទីក្រុង Amsterdam ទៅកាន់ទីក្រុង កូឡាឡាំពួរ ព្រោះវាអាចសំន្សំសំចៃប្រេង បានយ៉ាងច្រើន តែបើហោះតាម ផ្លូវវៀងវាអាច នឹងចំណាយពេលយូរ និងប្រេងច្រើនជាង នេះជាមិនខាន។

គួរបញ្ជាក់ផង ដែរថាសោកនាដកម្ម នេះបានធ្វើអោយ មនុស្សសរុប ២៩៥នាក់ បានបាត់បង់ជិវិត។ មនុស្សជុំវិញ ពិភពលោកបាន ធ្វើការចូលរួម រំលែកទុក្ខចំពោះ សាច់ញាតិជនរងគ្រោះ ដែលបានជួបប្រទះ ហេតុការណ៍អាក្រក់មួយនេះ៕

ចុចអានបន្ត៖

តើពួកឧទ្ទាមអ៊ុយក្រែន ពិតជាបាន បាញ់យន្តហោះ MH17 ធ្លាក់ ដោយអចេតនា?

តើអាវុធប្រភេទអ្វី ដែលបាញ់ទម្លាក់យន្តហោះ MH17 ក្នុងរយៈកម្ពស់ ដល់ទៅជាង 10,000 ម៉ែត្រ? ចុះមេខ្លោង?





ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]