កូរ៉េខាងត្បូង៖  ភាគច្រើន ខ្មែរឡូត តែងតែចុះផ្សាយ នូវអត្ថបទ ដែលទាក់ទង ពីទេពកោសល្យ រឺក៏សម្រស់ របស់តារាកូរ៉េស្រីល្បីៗ មួយចំនួន។ ប៉ុន្តែសម្រាប់ថ្ងៃនេះវិញ ខ្មែរឡូត នឹងបង្ហាញ ឲ្យប្រិយមិត្តបានជ្រាប ពីតារាស្រី កូរ៉េល្បីៗ ថាតើពួកគេ ចូលចិត្ត ជិះឡាន ម៉ាកអ្វីខ្លះ?

 ១) នាងSooyoung  និងនាង Tiiffany នៅក្រុម Girl Generation  ពួកគេ ទាំង២នាក់ ជិះឡានម៉ាក Chevrolet Spark ពណ៌ផ្កាឈូក  មានតម្លៃពី ១២,០០០ ទៅ១៦,០០០ដុល្លារអាមេរិក។



២)  Jessica នៅក្រុម Girl Generation  ដែលគ្រប់គ្នា តែងហៅថា នាង Barbieនោះ គឺរូបនាង ជិះឡាន ម៉ាក BMW 320i តម្លៃពី ៣៣,០០០ ទៅ ៣៥,០០០ដុល្លារអាមេរិក។



៣) Jiyoung នៅក្រុម KARA  ជិះឡាន ម៉ាក mini Cooper countryman ពណ៌ស តម្លៃពី ២៥,០០០ ទៅ៣៥,០០០ដុល្លារអាមេរិក។



៤) Suzy នៅក្រុម MissA  ជិះឡាន ម៉ាក mini Cooper Clubman ក្នុងតម្លៃពី ២៥,០០០ ទៅ៣៥,០០០ដុល្លារអាមេរិក។



៥) HyunA នៅក្រុម 4minute ជិះឡានម៉ាក Volvo S60 តម្លៃពី ៣៣,០០០ ទៅ៤៦,០០០ ដុល្លារអាមេរិក។



៦) Taeyeon  នៅក្រុម Girls' Generation  ជិះឡាន ម៉ាក Mercedes Ben SLK 55AMG តម្លៃពី ៤៤, ០០០ ទៅ ៧១,០០០ ដុល្លារអាមេរិក។



៧) CL នៅក្រុម2NE1 ជិះឡាន ម៉ាក Hummer H2 តម្លៃពី ៦២,០០០ ទៅ ៦៣,០០០ ដុល្លារអាមេរិក។



៨) Dara នៅក្រុម2NE1 និង Hyoyoen នៅក្រុម Girls' Generation  ជិះឡាន ម៉ាក Rang Rovers តម្លៃពី ៨៨,០០០ ទៅ ១០០,០០០ដុល្លារអាមេរិក។



៩) IU ជិះឡានម៉ាក Porsche Cayenne តម្លៃពី ៨៣,០០០ ទៅ ១១០,០០០ដុល្លារអាមេរិក។



ប្រភព allkpop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]