ថៃ៖ តារាសម្តែងស្រី Margie Rasri និងលោក Pok Passornkorn នឹងត្រូវចូលរោងការជាមួយគ្នា នៅថ្ងៃទី ២៥ ខែធ្នូ ចុងឆ្នាំ ២០១៧ នេះហើយ ដោយមានការរៀបចំឡើងយ៉ាងអធិកអធម មិនចាញ់តារាសម្តែងដទៃទៀតនៅក្នុងស្រុកនោះឡើយ។

ហើយអ្វីដែលពិសេសនោះគឺពិធីមង្គលការរបស់តារាស្រី Margie Rasri គ្រោងនឹងចំណាយទឹកអស់ប្រាក់រាប់លានបាតឯណោះ ដោយរៀបចំធ្វើឡើងយ៉ាងទំនើបទាន់សម័យយ៉ាងខ្លាំង។

ប៉ុន្តែបើងាកទៅមើលពីការថតរូបមុនពេលរៀបការ (Pre-Wedding) របស់គូស្នេហ៍មួយគូនេះវិញ គឺបែរជាមានលក្ខណៈធម្មតាៗ បែបសាមញ្ញទៅវិញ។

ដោយគេឃើញកញ្ញា Margie Rasri និងគូស្នេហ៍ ស្លៀកសម្លៀកបំពាក់ពណ៌សទាំងពីរនាក់សម្រាប់ថតរូបភាព Pre-Wedding របស់ខ្លួន ហើយថតយករូបភាពបែបធម្មតាថែមទៀត ខុសពីតារាប្រុសស្រីល្បីៗនានា ដែលតែងថតរូប Pre-Wedding របស់ខ្លួននៅកន្លែងធំៗ និងចំណាយអស់ប្រាក់មិនតិចជាងមង្គលការប៉ុន្មាននោះឡើយ។

ខាងក្រោមនេះគឺជារូបភាព Pre-Wedding របស់តារាសម្តែងស្រី Margie Rasri និងអនាគតស្វាមីខ្លួន៖  

រូបភាព Pre-Wedding របស់តារាសម្តែងស្រី Margie Rasri និងគូស្នេហ៍

តារាសម្តែងស្រី Margie Rasri និងគូស្នេហ៍
តារាសម្តែងស្រី Margie Rasri និងគូស្នេហ៍
តារាសម្តែងស្រី Margie Rasri និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]