ថៃ៖ តារាសម្តែងស្រីល្បីឈ្មោះ Margie Rasri បានភ្ជាប់ពាក្យតាមប្រពៃណីថៃជាមួយនឹងលោក Pok Passakorn បុរសជាទីស្រលាញ់របស់ខ្លួនរួចរាល់មកហើយ កាលពីថ្ងៃទី៨ខែធ្នូកន្លងទៅនេះ ដោយមានការចូលរួមអបអរសាទរយ៉ាងច្រើនពីមនុស្សនៅជុំវិញខ្លួន។

ពិធីភ្ជាប់ពាក្យតាមប្រពៃណីថៃរបស់ Margie Rasri និងលោក Pok Passakorn

ជាពិសេសក៏មានការចូលរួមអបអរសប្បាយរីករាយ ពីសំណាក់តារាប្រុសស្រីល្បីៗនៅក្នុងសង្គមសិល្បៈថែមទៀតផង។

មិនតែប៉ុណ្ណោះមិត្តសម្លាញ់ របស់នាងទាំង៣នាក់ បានទៅចូលរួមផងដែរ គឺតារាសម្តែងស្រី Kimberley តារាស្រី YaYa និងតារាស្រី Mint Chalida ក៏បានមកជួបជុំគ្នាក្នុងថ្ងៃដ៏រីករាយនេះ។

តារាសម្តែងស្រី Kimberley តារាស្រី YaYa និងតារាស្រី Mint Chalida មកជួបជុំគ្នា

ហើយនៅសល់រយៈពេលតែ២ថ្ងៃទៀតប៉ុណ្ណោះ តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn ក៏នឹងត្រូវដឹកដៃគ្នាចូលរៀបអាពិពាហ៍យ៉ាងអធិកអធមនៅក្នុងថ្ងៃទី ២៤ ខែធ្នូខាងមុខនេះ។

មុនពេលវេលាដ៏រំភើបនេះ ឈានចូលមកដល់ផងដែរ អ្នកទាំងពីរក៏បានផុសរូប Pre Wedding ស៊ីអារម្មណ៍ជាមួយគ្នានៅក្នុងអ៊ីនស្តារក្រាមរៀងៗខ្លួន  ពិសេសគឺលោក Pok Passakorn តែងតែផុសរូប ព្រមទាំងរាប់ថយក្រោយ ដល់ថ្ងៃរៀបការរបស់ខ្លួន ដោយក្តីរំភើប។

មិនតែប៉ុណ្ណោះ រូបថតPre Wedding របស់ពួកគេ គឺមានគ្រប់ស្ទាយ ទាំងសាមញ្ញ និង សាហាវ ហើយបើគិតពី ថ្លៃចំណាយ គឺពួកគេ បានជះលុយមិនតិចនោះទេ ទម្រាំបានរូបថតស្អាតៗ បែបនេះ៕

ទស្សនារូបភាពដូចខាងក្រោម៖

រូបភាពស៊ីអារម្មណ៍ ដែលលោក Pok Passakorn បានផុសនៅក្នុងអ៊ីនស្តារក្រាមខ្លួន
រូបភាពស៊ីអារម្មណ៍ ដែលលោក Pok Passakorn បានផុសនៅក្នុងអ៊ីនស្តារក្រាមខ្លួន
រូបភាពស៊ីអារម្មណ៍ របស់តារាសម្តែងស្រី Margie Rasri បានផុសនៅក្នុងអ៊ីនស្តារក្រាមខ្លួន
លោក Pok Passakorn
តារាសម្តែងស្រី Margie Rasri
តារាសម្តែងស្រី Margie Rasri និងលោក Pok Passakorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]