ដោយសារតែសម័យនេះ ជំងឺ មេរោគ កាន់តែកាចសាហាវ និងធ្ងន់ធ្ងរទៅៗ បានជាធ្វើឱ្យមនុស្សជាច្រើនបានសម្តែងការភ័យខ្លាច និងបារម្ភពីបញ្ហាសុខភាពផ្ទាល់ខ្លួនជាខ្លាំង ដោយការប្រឹងប្រែងថែរក្សាសុខភាពក្នុងការទទួលទានអាហារ របបអាហារប្រចាំថ្ងៃ រួមទាំងការហាត់ប្រាណ និងទទួលទានថ្នាំបំប៉នដែលមានតម្លៃថ្លៃជាដើម។
ប៉ុន្តែការពិតទៅ ការទទួលទានបន្លែ ផ្លែឈើធម្មជាតិ ដែលមានប្រយោជន៍សម្រាប់សុខភាព ក៏អាចបង្កាជំងឺ និងហានិភ័យចំពោះសុខភាពបានផងដែរ ថែមទាំងមិនបាច់ចំណាយលុយច្រើនទៀតផង។ ដូច្នេះថ្ងៃនេះ យើងនឹងលើកយកពីអត្ថប្រយោជន៍របស់បន្លែម្យ៉ាង ដែលមានឈ្មោះថា ផ្លែស៊ូ ដែលមានការពេញនិយមផងដែរសម្រាប់ការទទួលទានដូចជា យកមកឆា និងស្ល មានរសជាតិឆ្ងាញ់ពិសា មកជម្រាបមិត្តអ្នកអានឱ្យបានជ្រាប។
ដូច្នេះគ្រាន់តែអ្នកទទួលទានបន្លែផ្លែស៊ូនេះជាប្រចាំ អ្នកប្រាកដជាភ្ញាក់ផ្អើលនូវអត្ថប្រយោជន៍ធំៗទាំងនេះ រួមមានដូចជា៖
# កម្ចាត់ខ្លាញ់កូឡេស្តឺរ៉លមិនល្អ
ធាតុផ្សំដែលសំខាន់បំផុតនៅក្នុងផ្លែស៊ូ គឺសម្បូរទៅដោយជាតិកាកសសៃរលាយ (Soluble Fibers) ដែលអាចជួយទៅលាងសម្អាតសសៃឈាម ខ្លាញ់ដែលកកស្ទះបាន រួមទាំងកម្ចាត់ខ្លាញ់កូឡេស្តឺរ៉លមិនល្អផងដែរ។
# ការពារអ្នកពីជំងឺមហារីក
ផ្លែស៊ូ ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ដ៏ច្រើនលើសលប់ ដែលអាចជួយទៅប្រយុទ្ធប្រឆាំង និងការពារការរីករាលដាល នៃដុំសាច់កាចសាហាវ ដែលបង្កជាមេរោគមហារីកទៀតផង។
# ជួយសុខភាពក្រពះពោះវៀន
ព្រោះតែផ្លែស៊ូ សម្បូរទៅដោយជាតិកាកសសៃរលាយខ្ពស់ ដូច្នេះហើយវាក៏មានលទ្ធភាពជំនួយដល់ប្រព័ន្ធរំលាយអាហារ ក្រពះ និងពោះវៀនឱ្យដំណើរការល្អ ថែមទាំងអាចការពារមេរោគ និងអាការរលាកផ្សេងៗផងដែរ។ ជាពិសេសថែមទាំងអាចជួយព្យាបាលជំងឺទល់លាមកបានយ៉ាងប្រសើរ។
# ជួយសម្រកទម្ងន់
ផ្លែស៊ូមួយនេះ មានជាតិកាឡូរីតិចតួចបំផុត ដែលសាកសមសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងរក្សារូបរាងឱ្យនៅស្រស់ស្អាត គួរយកជារបបអាហារទទួលទានជាប្រចាំ។
# ប្រឆាំងនឹងជំងឺលើសឈាម
ជាតិប៉ូតាស្យូមដ៏ច្រើនលើសលប់នៅក្នុងផ្លែស៊ូ អាចជួយគ្រប់គ្រងសម្ពាធឈាមឱ្យស្ថិតក្នុងសភាពប្រក្រតី ថែមទាំងអាចជួយការពារការកើតជំងឺលើសឈាម និងល្អបំផុតសម្រាប់អ្នកដែលកំពុងមានជំងឺលើសឈាមទទួលទានផងដែរ។
# ការពារជំងឺដាច់សសៃឈាមខួរក្បាល
បន្លែមួយនេះ អាចមានលទ្ធភាពការពារ និងប្រឆាំងរាល់បញ្ហាដែលកើតមានលើប្រព័ន្ធសសៃឈាម ថែមទាំងអាចបង្កាជំងឺឈាមកកកក្នុងខួរក្បាល ដែលជារោគសញ្ញាដ៏គ្រោះថ្នាក់ នៃជំងឺដាច់សសៃឈាមខួរក្បាលបានទៀតផង។
# ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ផ្លែស៊ូ អាចជួយស្រូបយក និងរំលាយជាតិស្ករក្នុងរាងកាយបានល្អ ដែលទាំងនេះអាចជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ថែមទាំងអាចការពារ និងប្រឆាំងការកើតជំងឺទឹកនោមផ្អែមផងដែរ។
# ការពារ និងព្យាបាលជំងឺខ្វះឈាម
ជាតិដែក និងវីតាមីន B2 ដែលមាននៅក្នុងផ្លែស៊ូ ត្រូវបានគេដឹងថា អាចជួយបង្កើនកម្រិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ ដែលមានគុណប្រយោជន៍ អាចការពារ និងព្យាបាល សម្រាប់អ្នកដែលកើតជំងឺស្លេកខ្លាំងខ្វះឈាមបាន។
# ផ្តល់ថាមពលរាងកាយ
ផ្លែស៊ូ ក៏ត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុម៉ង់ហ្គាណែស ដែលជាសមាសធាតុចាំបាច់ សម្រាប់ផ្តល់ថាមពល ដល់សារពាង្គកាយទាំងមូលបានផងដែរ។
# ជួយឱ្យសាច់ស្អាត
ជាតិសង្កសី អាស៊ីតហ្វូលិក (Folic Acid) វីតាមីន C និង វីតាមីន E ដែលមាននៅក្នុងផ្លែស៊ូ អាចជួយទៅពង្រឹង និងចិញ្ចឹមកោសិកាស្បែកឱ្យមានសុខភាពល្អ ភ្លឺស្រស់ថ្លា ថែមទាំងអាចជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញបានផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]