ភ្នំពេញ៖ កាលពីមួយរយៈមុននេះ តារាសម្តែងស្រី ឌុច លីដា នាងបានបង្ហោះនូវវីដេអូរាំតាម បទចម្រៀងថ្មីរបស់តារាចម្រៀងប្រុសនីកូគឺបទ «ចូកមួយ» ដែលក្បាច់រាំកាច់ចង្កេះ យ៉ាងណាស៊ីអារម្មណ៍របស់នាង បានធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរនាងមិនបាន។

តារាស្រី ឌុច លីដា

ជាងនេះទៅទៀតនោះ ខណៈឌុច លីដាមកពីប្រទេសជប៉ុន មិនទាន់ទាំងបានប៉ុន្មានថ្ងៃផង ស្រាប់តែតារាស្រីរូបនេះ ក៏បានបង្ហោះនូវវីដេអូរាំCover ថ្មីមួយទៀត ចេញពីក្នុងកម្មវិធីកម្សាន្តថ្មី Tik Tok ដែលជាកម្មវិធីរាំCover កំពុងតែពេញនិយមនៅក្នុងស្រទាប់យុវវ័យ។

ជាក់ស្តែងនៅក្នុងវីដេអូនេះផងដែរ កញ្ញា ឌុច លីដា បានបញ្ចេញនូវក្បាច់យ៉ាងស៊ីអារម្មណ៍ ជាមួយនឹងស្ទីលរាំ ញាក់ត្រគាកចុះឡើងៗយ៉ាងរស់រវើក ដែលធ្វើឲ្យអ្នកគាំទ្រមិនសរសើរ ពីចង្កេះដ៏ទន់របស់នាងមិនបាន ដែលជាពិសេសនោះ គឺធ្វើឲ្យអ្នកគាំទ្របុរសៗរំជួលអារម្មណ៍តែម្តង៕     

តារាស្រី ឌុច លីដា
តារាស្រី ឌុច លីដា
តារាស្រី ឌុច លីដា
តារាស្រី ឌុច លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា