ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាសម្តែងដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូប៊ីន។​ សព្វថ្ងៃនេះ តារាសម្តែងរូបនេះ ត្រូវបានគេសង្កេតឃើញថា ពិតជាមានភាពមមាញឹកមែនទែន ទាំងក្នុងវិស័យជំនួញ និង វិស័យសិល្បៈ។

គួរបញ្ជាក់ផងដែរ តារាស្រីរូបស្រស់រូបនេះ មិនត្រឹមតែជាតារាសម្តែងដ៏ល្បីល្បាញប៉ុណ្ណោះទេ កញ្ញាថែមទាំងជាអគ្គនាយិកាក្រុមហ៊ុនមួយ  ​និង មានជំនួញផ្ទាល់ខ្លួនផ្សេងៗទៀតផង។ មកទល់សព្វថ្ងៃនេះ យូប៊ីនបានសម្រេចនូវសមិទ្ធផល ស្នាដៃជាច្រើនក្នុងនាមជាសិល្បៈករ តារាសម្តែងដែលមានបទពិសោធន៍ច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជា កញ្ញា មានភាពមមាញឹក យ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះ នៅឆ្លៀតពេលដ៏មានតម្លៃស្វែងរកអ្វីដែលថ្មីៗ សម្រាប់ចែកជូន ប្រិយមិត្ត អ្នកគាំទ្រ នូវវណ្ណៈកម្ម ខ្សែភាពយន្ត ដើម្បីជាកាដូបំពេរអារម្មណ៍អ្នកទស្សនាមិនឱ្យខកបំណងឡើយ។

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមគណនី Instagram ផ្ទាល់ខ្លួន យូប៊ីនក៏បានបង្ហើបនូវភាពយន្តរឿងថ្មីមួយដែលមានចំណងជើងថា៖ ព្រហ្មលិខិតលំអៀង គឺជាខ្សែភាពយន្តរឿងភាគដែលគ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN របស់កម្ពុជា។​

តើសាច់រឿងនោះមានអត្ថន័យ និង អត្ថរូបបែបណា? យើងនឹងទន្ទឹងរង់ចាំទស្សនាទាំងអស់គ្នាណា៕

សូមទស្សនារូបភាពខាងក្រោម៖

ឈុតឆាកក្រៅក្នុងរឿង ព្រហ្មលិខិតលំអៀង
ឈុតឆាកក្រៅក្នុងរឿង ព្រហ្មលិខិតលំអៀង
ឈុតឆាកក្រៅក្នុងរឿង ព្រហ្មលិខិតលំអៀង
កញ្ញា យូប៊ីន
កញ្ញា យូប៊ីន
កញ្ញា យូប៊ីន
កញ្ញា យូប៊ីន
កញ្ញា យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន