ភ្នំពេញ៖  បច្ចុប្បន្នស៊ីន យូប៊ីន កំពុងតែគ្រប់គ្នា ចាប់អារម្មណ៍មកលើរូបនាង ជាមួយនឹងសមត្ថភាព និងរូបសម្រស់របស់នាង ដែលកាន់តែលេចធ្លោ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស សព្វថ្ងៃ យូប៊ីន ក៏មានទីផ្សារសិល្បៈមិនណយនោះទេ ទាំងជា BA និងថតផលិតផលនានាជាច្រើន ស្ទើរតែរកពេលសម្រាកមិនបាននោះទេ។

ងាកមកមើល រូបសម្រស់របស់នាង គឺកាន់តែប្លែក ស្រស់ស្អាតជាងមុនឆ្ងាយណាស់ ជាមួយនឹងការតែងខ្លួនយ៉ាង​ហាយសូរ ទំនើប ស៊ីវីល័យ ហើយថែមទាំង មានឡានទំនើបជិះទៀត វាកាន់តែធ្វើឲ្យ ជីវីតរបស់នាង មើលទៅកាន់តែស្រស់បំព្រងរឹតតែខ្លាំង ដែលមនុស្សជាច្រើន ប្រាថ្នាចង់បានជីវីតដូចជានាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ សូម្បីតែរូបថតរបស់តារាស្រីរូបនេះ នាពេលបច្ចុប្បន្ន ក៏រៀងខុសប្លែកពីកាលមុនដែរ ជាមួយនឹង ការលេងខ្លួន និងការលេងទឹកមុខ ប្លែកសឹងចំណាំមិនបាន ដែលអាចនិយាយបានថា ដូចជាមនុស្ស២នាក់ផ្សេងគ្នាយ៉ាងដូច្នោះដែរ ព្រោះខុសប្លែកពីសម្រស់ដើម និងការលេងខ្លួនរបស់នាង កាលពីមុនខ្លាំង។ ហើយការលេងខ្លួនបែបថ្មីនេះ ក៏អាចនិយាយបានថា វាជាការផ្លាស់ប្តូររសនិយម និងកុំឲ្យហ្វេនសុំាមុខ សុំាស្ទាយ៍លេងខ្លួនរបស់នាង ក៏បាន៕

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន