ភ្នំពេញ: ភាពស្រស់ស្អាត ឆ្លាត និងមានសមត្ថភាពគឺជាអ្វីដែលមនុស្សម្នាក់ៗរមែងតែងតែត្រូវការជាចំបាច់នៅក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ ចំណែកឯតារាល្បីៗប្រចាំប្រទេសកម្ពុជាមិនត្រឹមតែមាន កេរ្តិ៍ឈ្មោះ កត្តិយស និងរូបសម្បត្តិស្រស់ស្អាតតែប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាអ្នកដែលបានបម្រើឲ្យវិស័យសប្បុរសធម៌ប្រចាំប្រទេសកម្ពុជា ផងដែរ។ តារាចិត្តបុណ្យទាំងនោះរួមមាន
១/
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកនាងម៉ូលីកា ជាអតីតតារាចម្រៀងប្រចាំផលិតកម្ម Rock កន្លងមកនេះ អ្នកនាង បានចូលរួមឧបត្ថម្ភថវិកា១ពាន់ដុល្លារតាមរយ:លោកជំទាវហ៊ុន ស៊ីណាតជួយដល់កុមារកំព្រានៅខេត្តសៀមរាបដែលរស់នៅក្នុងមណ្ឌល និងកំពុងតែជួបប្រទះនិងកង្វះខាតផ្នែកជីវភាព ទង្វើរបស់អ្នកនាងត្រូវបានមតិសាធារណជន កោតសរសើរ និងសាទរយ៉ាងខ្លាំងចំពោះទង្វើមនុស្សធម៌ ដ៏ប្រពៃមួយនេះ។
២/
កញ្ញា ស៊ិន យូប៊ិន ជាតារាសម្តែងស្រី ដ៏ឆ្នើមលំដាប់ប្រទេស ហើយកាលពីពេលថ្មីៗ នេះ កញ្ញាបានចូលរួមឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនជាង ៣០០ដុល្លារ ជួយដល់សិស្សសាលានៅខេត្តកំពង់ចាម ដែលជំនួយឧបត្ថម្ភត្រូវប្រើដើម្បីជាការរៀបចំជាសម្ភារៈសិក្សា និងបរិក្ខារសិក្សានានាជាដើម។
៣/
អ្នកនាង ចន ច័ន្ទលក្ខិណា ទោះបីជាអ្នកនាងជាតារាស្រីដែលមានវ័យរាងចាស់បន្តិចក៏ពិតមែន តែប្រធានសមាគមសិល្ប;កម្ពុជារូបនេះ បានចូលរួមជួយនៅក្នុងសកម្មភាពមនុស្សធម៌ធម៌ជាច្រើនដូចជា ជួយដល់អ្នកដែលខ្វះខាតខាងជីវភាព ពិសេសគឺសិល្បករ សិល្បការនី ដែលខ្វះខាតជាដើម។
៤/
លោកតាំង គីមសួ លោកត្រូវបានគេស្គាលជាតារាមួយរូបដែលតែងតែជួយថែរក្សា និងដាំដុះព្រៃឈើ ជាក់ស្តែងលោកត្រូវបានគេ ស្គាល់ច្រើនតាមរយ:គម្រោងបណ្តុះកូនឈើ និងដាំដើមឈើឡើងវិញ នៅក្នុងតំបន់ឱរ៉ាល់ជាដើម សកម្មភាព និងទង្វើនៃការលះបង់របស់លោកត្រូវបានគេគាំទ្រយ៉ាងខ្លាំង
៥/
អ្នកនាង ពេជ្រ សោភា ម្ចាស់បទទឹកភ្នែកក្មេងរើសសំរាម ត្រូវបានគេស្គាល់ថាជាតារាម្នាក់ដែលមានទឹកចិត្តសប្បុរសធម៌ ជាក់ស្តែងអ្នកនាងក៏ធ្លាប់បានជួយដល់កុមារកំព្រា នៅតាមមណ្ឌល ហើយប្រការដែលគួរឲ្យកត់សម្គាល់នោះគឺថា កំពុងពេលដែលប្រទេសជួបនិងគ្រោះទឹកជំនន់កាលពីពេលកន្លងទៅអ្នកនាងក៏បានចូលរួមជួយក្នុងសកម្មភាពនោះផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]