ភ្នំពេញ: តារាកំប្លែង និងជាអ្នកចម្រៀងអាយ៉ៃ វោហាស័ព្ទចាក់ទឹកមិនលិច យាយយ៉យ ដែលពុកម៉ែ បងប្អូន និងប្រិយបានស្គាល់អ្នកមីងតាមរយ:សំនៀងដេញដោលឆ្លើយឆ្លងអាយ៉ៃជាមួយលោកតា ព្រហ្ម ។
កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលគណនីហ្វេសប៊ុក របស់នាយព្រែក ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា លោកត្រូវជាកូនប្រុសបង្កើតរបស់យាយយ៉យ បានបង្ហោះរូបម្តាយកំពុងចាក់វ៉ាក់សាំង ដោយស្លៀកសម្លៀកបំពាក់ជានាយទាហាន ពាក់ស័ក្ត៥។ ហើយបើតាមឋានានុក្រមនៃលំដាប់ស័ក្កយសមានងារជា វីរសេនីយឯក នៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួររំលឹកផងដែរថា តារាកំប្លែង និងជាអ្នកចម្រៀងអាយ៉ៃ ដ៏មានថ្វីមាត់ យាយយ៉យ បានទទួលវ៉ាក់សាំងចំនួនពីរដងរួចមកហើយ បន្ទាប់ពីអ្នកមីងបានទទួលវ៉ាក់សាំងនេះ ក្នុងក្របខណ្ឌមន្រ្តីរាជការក្នុងជួរកងកម្លាំងដែលបម្រើការនៅក្នុងក្រសូងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]