ភ្នំពេញ៖ នៅក្នុងពេលបច្បុប្បន្ននេះ តារាសម្តែងស្រី សុីន យូប៊ីន នៅតែមានភាពមម៉ាញឹកខ្លាំងជាមួយនឹង ការងារសិល្បៈ និងមុខជំនួញនានាខ្លាំងដដែល ដោយមានពេលទំនេរបន្តិច ប៉ុន្តែកញ្ញា នៅតែឆ្លៀតពេលទំនេរថតរូបជាយ៉ាងស្រស់ស្អាតដើម្បីបង្ហោះទៅក្នុងបណ្តាញសង្គម ឲ្យហ្វេនបានឃើញផងដែរ។

ដោយឡែក ប៉ុន្មាននាទីមុន តារាស្រីរូបនេះបាន បង្ហោះរូបថ្មីទៀតហើយ ដែលមិនឲ្យចាញ់លើកមុនឡើយ ដោយម្តងនេះ កញ្ញាបានបង្ហាញនូវទឹកមុខញញឹមយ៉ាងមានមន្តស្នេហ៍ តាមរយៈសម្រស់ស្រស់ល្អឯក សាច់មុខសខ្ចី រលោងស្រិល គួបផ្សំនឹងរូបរាងដ៏តូចច្រឡឹង និងធម្មជាតិដ៏ស្រស់បំព្រង ដែលធ្វើឲ្យរូបប៉ុ​ន្មានសន្លឹកនេះកាន់តែមានភាពស្រស់ស្អាតខ្លាំងថែមមួយកម្រិតទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រក៏បានសរសើរនូវសម្រស់ និងរូបរាងរបស់តារាស្រី សុីន យូប៊ីន យ៉ាងខ្លាំង ដែលមើលទៅនៅតែស្អាតដដែល មិនចាញ់ពេលកន្លងនោះឡើយ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/khmerload

សូមចូលទស្សនារូបភាពខាងក្រោម៖

សុីន យូប៊ីន
សុីន យូប៊ីន
សុីន យូប៊ីន
សុីន យូប៊ីន (រូបថ្មី)
សុីន យូប៊ីន (រូបថ្មី)
សុីន យូប៊ីន (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន