ភ្នំពេញ៖ តារាសម្ដែងស្រីមុខឃ្យូតកញ្ញា ស៊ីន យូប៊ីន ចាប់តាំងពីឈានជើងចូលសិល្បៈមកទលើនឹងបចកចុប្បន្ននេះ នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់។ ម្យ៉ាងតារារូបនេះ ធ្លាប់បានចេញទៅសម្ដែងនៅឯក្រៅប្រទេស ធ្វើឲ្យអ្នកគាំទ្ររីករាយជំនួសនាងគ្រប់គ្នា។ មិនតែប៉ុណ្ណោះ គ្រប់ការងារសិល្បៈរបស់នាង សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីមហាជន។
លើសពីនេះទៅទៀត អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនោះ មួយរយៈចុងក្រោយនេះ គេតែងតែឃើញកញ្ញា ស៊ីន យូប៊ីន បង្ហោះរូបភាព ជាមួយស្ទាយ៍តុបតែងខ្លួនប្លែកៗ និងទាន់សម័យជានិច្ច។ ហើយគ្រប់រូបភាពទាំងនោះ មើលទៅពិតជាមានភាពលេចធ្លោ គួរឲ្យទាក់ទាញខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង មុននេះកញ្ញា ស៊ីន យូប៊ីន ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើននាក់ មើលនាងសឹងតែមិនស្គាល់ ខណៈតារារូបនេះតុបតែងខ្លួនស្លៀកឈុតខ្មៅ ផាត់ភ្នែកបែប Smokey eye ហើយពាក់ម៉ាសយ៉ាងដូច្នេះ។ បើទោះបីរូបភាពទាំងនេះ នាងបានពាក់ម៉ាស តែមើលទៅនាងពិតជាស្រស់ស្អាត បែបឆើតឆាយផងដែរ។ ម្យ៉ាងវិញទៀត ក្រោយបង្ហោះរូប មិនបានប៉ុន្មានផង ក៏ត្រូវបានហ្វេនពោលពាក្យសសសើរថាស្រស់សោភាគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]