ពោធិ៍សាត់៖ ពិតណាស់ តារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន គឺជាតារាសម្ដែងវ័យក្មេង សម្រស់ស្អាត និងមានទេពកោសល្យខ្ពស់ប្រចាំប្រទេសកម្ពុជា។ ក្នុងការងារសិល្បៈកន្លងមក យើងបានដឹងហើយថា នាងតែងតែចាប់ដៃគូសម្ដែងជាមួយ លោក ខាត់វ៉ៃហាំង ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។   

ជាមួយគ្នានេះ មិនថាក្នុងរឿង ឬក្រៅឆាកនោះទេ​ អ្នកទាំងពីរពិតជាសមគ្នាដូចជាគូស្នេហ៍ពិតប្រាកដអញ្ចឹង វាក៏ជាមូលហេតុដែលធ្វើឲ្យអ្នកគាំទ្រផ្គូរផ្គងពួកគេផងដែរ។ បើក្រឡេកទៅមើលរូបសម្បត្តិវិញ ឃើញថា អ្នកទាំងពីរមានមុខមាត់ស្អាត សង្ហាខ្លាំងតែម្ដង។ ហើយមួយរយៈចុងក្រោយ នេះឃើញថា តារាប្រុស្រីទាំងពីរដួងនេះ កាន់តែបង្ហាញភាពស្និទ្វស្នាល និង ក្ដីស្រលាញ់ចំពោះគ្នាកាន់តែខ្លាំងឡើង គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះបន្តិច កញ្ញា ស៊ីន យូប៊ីន បានបង្ហោះរូបភាពស្វីតៗជាមួយ ខាត់ វ៉ៃហាំង ជាច្រើនសន្លឹក។ ដោយរូបភាពទាំងនោះ អ្នកទាំងពីរ ក្នុងដំណើរកម្សាន្តទៅកាន់ខេត្តពោធិ៍សាត់ និង បង្ហាញសកម្មភាពយ៉ាងស្និតស្នាលផ្អែមល្ហែម ។ មិនតែប៉ុណ្ណោះ រូបភាពប៉ុន្មានសន្លឹកនេះ អ្នកទាំងពីរកាន់តែ ស្រស់ស្អាត ស្រស់សង្ហា និង ទាក់ទាញខ្លាំងតែម្ដង៕  

សូមទស្សនារូបភាពខាងក្រោម៖

ខាត់ វ៉ៃហាំង
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន និង វៃហាំង
ស៊ីន យូប៊ីន និង វៃហាំង
ស៊ីន យូប៊ីន និង វៃហាំង
ស៊ីន យូប៊ីន និង វៃហាំង
ស៊ីន យូប៊ីន និង វៃហាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង